អន្តរជាតិ
នយោបាយអន្តរជាតិ
លិខិតឆ្លងដែនរបស់ជប៉ុន និងសិង្ហបុរី មានឥទ្ធិពលបំផុតលើពិភពលោក រូបភាព៖ TODAY
× គោលនយោបាយបរទេសបើកចំហររបស់សិង្ហបុរី និងជប៉ុន បានជំរុញឲ្យប្រទេសទាំងពីរកាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងប្រទេសដៃគូ ហើយប្រជាជានងាយទទួលបានទិដ្ឋាការផងដែរ។ តាមរបាយការណ៍នៃចំណាត់ថ្នាក់លិខិតឆ្លងដែនប្រចាំឆ្នាំ២០១៨ សិង្ហបុរី និងជប៉ុន បានក្លាយជាប្រទេស ដែលលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតលើពិភពលោក ។
តាមរបាយការណ៍សន្ទស្សន៍លិខិតឆ្លងដែនប្រចាំឆ្នាំ២០១៨ ( Henley Passport Index ) ដែលចុះផ្សាយនៅថ្ងៃ២៨ កុម្ភៈ កន្លងទៅ ជប៉ុន និងសិង្ហបុរី បានក្លាយជាប្រទេស ដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតលើពិភពលោក ។ ឥទ្ធិពលនេះ សំដៅលើការអាចកាន់លិខិតឆ្លងដែនជនជាតិប្រទេសទាំងពីរទៅកាន់ទិសដៅផ្សេងៗលើពិភលោកដោយពុំចាំបាច់មានទិដ្ឋាការ។
យោងតាមរបាយការណ៍ដដែលនោះ ការណ៍ដែលសិង្ហបុរី និងជប៉ុន ទទួលបានចំណាត់លិខិតឆ្លងដែនកំពូលនេះ បន្ទាប់ពីប្រទេសទាំងពីរ ទទួលបានការផ្តល់ទិដ្ឋការសេរីពីបណ្តាប្រទេស ឬទិសដៅរហូតដល់ ១៨០ ដូចគ្នា ។ នេះក៏មានន័យថា ពលរដ្ឋនៃប្រទេសទាំងពីរ អាចកាន់លិខិតឆ្លងដែនរបស់ខ្លួនទៅកាន់ទិសដៅទាំង១៨០ ដោយពុំចាំបាច់សុំអនុញ្ញាតទិដ្ឋាការឡើយ ។
តាមពិតទៅ ចំណាត់ថ្នាក់លិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតរបស់ពិភពលោកនេះ មិនសូវទៀងទាត់ប៉ុន្មានទេ ពោលគឺប្រទេសនីមួយៗ តែងតែព្យាយាមសហការជាមួយប្រទេសដទៃដើម្បីផ្តល់ភាពងាយដល់ប្រជាជនខ្លួន ក៏ដូចជំរុញការធ្វើទំនាក់ទំនងអន្តរជាតិដែរ។
ជាក់ស្តែងនោះ តំណែងនេះ តែងតែត្រូវគ្រប់គ្រងដោយអាល្លឺម៉ង់ ដែលជាប្រទេសនៅក្នុងតំបន់អឺរ៉ុប ដែលមានគោលនយោបាយបរទេសបើកចំហរខ្លាំង ។ តាមរបាយការណ៍ បើគិតត្រឹមថ្ងៃ២៨ កុម្ភៈដដែលនោះ អាល្លឹម៉ង់ ស្ថិតនៅក្នុងចំណាត់លេខពីរ ដោយសារប្រទេសនេះ ទទួលបានទិដ្ឋការសេរី ១៧៩ គោលដៅ ៕
Tag:
សិង្ហបុរី
ជប៉ុន
លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com