អត្ថបទពាណិជ្ជកម្ម
៤៦ ស្ថាប័ន​អប់រំ​មកពី​ប្រទេស​អូស្ត្រាលី នឹង​មកដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​សិស្ស​និស្សិត និង​អាណាព្យាបាល​
09, Mar 2018 , 11:14 am        
រូបភាព
​នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ អ្នកតំណាង​មកពី​ស្ថាប័ន​អប់រំ ៤៦ មកពី​ប្រទេស​អូស្ត្រាលី​នឹងធ្វើ​ដំណើរ​មក​ក្រុងភ្នំពេញ ដើម្បី​ផ្តល់យោបល់ និង​ការណែនាំ​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅឯ​ពិព័រណ៍​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី ដែល​ត្រូវ​បានរៀបចំ​ជា​រៀងរាល់ឆ្នាំ​ដោយ IDP Education​។ IDP Education មានបទពិសោធន៍​ជាង ៤៨ ឆ្នាំ​ជា​អ្នកឯកទេស​ផ្នែក​អប់រំ​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក និង​ប្រតិ​ប​ត្ដិ​ការ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង ២៦ ឆ្នាំ​មកហើយ​។​

​ពិព័រណ៍​ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើ​ការជួប​ផ្ទាល់​ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័ន​អប់រំ​ល្បីៗ​មកពី​ទូទាំង​អូស្ត្រាលី​។​ហើយ​អាច​ផ្តល់​ការណែនាំ​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ការរស់នៅ និង​ដំណើរ​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​នៅ​ប្រទេស​អូស្ត្រាលី​។ ស្ថាប័ន​អប់រំ របស់​ប្រទេស​អូស្ត្រាលី​ទាំងនេះ​នឹង ធ្វើ​បទ​បង្ហាញ​ពី​ជម្រើស​សិក្សា​នានា​ចាប់ពី​ថ្នាក់ វិទ្យាល័យ ថ្នាក់​ប​ចេ្ច​ក​ទេស ឧ​ត្ត​មសិ​ក្សា និង ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ផងដែរ​។



​​អូស្ត្រាលី​បានក្លាយ​ជា​ជម្រើស​ដ៏​ពេញនិយម​មួយ​សម្រាប់​អ្នក​ចង់ទៅ​បន្ត​ការសិក្សា​នៅ​បរទេស ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់ ជ្រើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​។ អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ស្ថាប័ន IDP/ACE លោក ម៉ៅ ស្រេង បាន​មានប្រសាសន៍ថា​៖ ​" ដំណើរការ​សមា​ហ័​រណកម្ម​អាស៊ាន និង សេដ្ឋកិច្ច​បែប​ទំនើប គឺ​ពឹង​ផ្អែកលើ​ការអប់រំ​ដែលមាន​គុណភាព និង​មាន​លក្ខណៈ​ទូលំទូលាយ​ជាល​ក្ខ​ណះ​អន្តរជាតិ ហើយ​ដែលជា​ទ្រព្យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​"​។ លោក​ក៏បាន​បន្តទៀតថា​៖ "​ដោយ​ហេតុផល​នេះហើយ បច្ចុប្បន្ន​មាន សិស្ស​និស្សិត​កម្ពុជា​កាន់តែ​ច្រើនឡើងៗ បាន​ពិចារណា​យក​ការបន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ជា​ជម្រើស នៅក្នុង​ផែនការ​សិក្សាអប់រំ​រប​ស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​សម្រាប់​ការងារ​ដែល​គេ​ប្រាថ្នា​"​។​

​បន្ថែមទៀត​នោះ​ក៏មាន​វត្តមាន​របស់​ម​ន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹងចូលរួម​ពិ​ព័​ណ៍​ការសិក្សា​នេះ​ផងដែរ​។ លោក Cuong Vu មន្ត្រី​អន្តោប្រវេសន៍​ជាន់ខ្ពស់​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖ "​អូស្ត្រាលី​នៅតែ​ជា​ទិសដៅ​នៃ​ជម្រើស​សម្រាប់​និស្សិត​អន្ដរជាតិ ហើយ​ការអប់រំ​អន្ដរជាតិ​គឺជា​ផ្នែក​សំខាន់​នៃ​សេដ្ឋកិច្ច​អូស្ត្រាលី​។

​ក្រសួងមហាផ្ទៃ បាន​ប្តេជ្ញា​គាំទ្រ​ដល់​ឧស្សាហកម្ម​ដ៏​សំខាន់​នេះ​ខណៈដែល​យើង​នៅតែ​ធានា​រក្សាទុក​ភាពត្រឹមត្រូវ​ក្នុង​ការសុំ​ទិដ្ឋាការ​។​

​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​តម្រូវ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់ ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។​



​ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស លោក ឈាង វ៉ាន់​តាក់ បាន​មាន​ប្រសា​ស​ន៌​ថា​៖ "​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី នឹង​អនុញ្ញាតឱ្យ​និស្សិត​ធ្វើដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី និយាយ​ជាមួយ​ស្ថាប័ន​នានា​ពី​វិស័យ​ផ្សេងៗ​គ្នា​នៃ​ការអប់រំ​និង​ជួយ​ពួកគេ​ឱ្យ​ពិចារណា​ថា​តើ​កម្រិត​និង​មុខវិជ្ជា​ណា​ដែល​ត្រឹមត្រូវ​សម្រាប់​ខ្លួនឯង​" ។ លោក​បាន​បន្ថែមទៀតថា​៖ "​សេវាកម្ម​របស់​ពួកយើង មិន​គ្រាន់តែ​ផ្តល់​ការរៀបចំ​ឯកសារ និង​ទិដ្ឋាការ​ប៉ុណ្ណោះ​ទេ ពួកយើង​នៅតែ​បន្ត​ការរៀបចំ និង​ជួយ​រហូតដល់​សិស្ស និស្សិត​ទៅដល់​ប្រទេស​អូស្ត្រាលី​ផងដែរ​"​។​

​គួរ​បញ្ជក់​ដែលថា IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូ​ស្រា្ត​លី តាំងពី​ឆ្នាំ ១៩៩៤​។ IDP ក៏​បញ្ជូន សិស្ស និស្សិត ទៅ​សិក្សា​នៅ កាណាដា ណូ​វេ​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ផងដែរ​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។​IDP Education ជា​សា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើង​ដោយ  សាកលវិទ្យាល័យ ៣៨ របស់​ប្រទេស​អូ​ស្រា្ត​លី​។​

​ព័ត៌មាន​បន្ថែម​ស្តីអំពី​ការ​ពិព័រណ៍​សិក្សា​
​ទីកន្លែង​៖ សណ្ឋាគារ កាំ​ប៉ូ​ឌីយ៉ាណា​
​ពេលវេលា​៖ ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ មិនា ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៩ ព្រឹក​ដល់ ៤ ល្ងាច​
​សម្រាប់​ព៌​ត័​មាន​បន្ថែម​ទំនាក់ទំនង លោក ឈាង វ៉ាន់​តាក់ តាមរយៈ​ទូរស័ព្ទ​លេខ​:
០២៣ ២២២ ៣២៥ និង អ៊ី​ម៉ែ​ល​:
[email protected]

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com