ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​ស្ត្រី​ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​?
16, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាស៊ីត​ហ្វូ​លិ​ក​គឺជា​ទម្រ​ង​នៃ​វីតាមីន B មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​សុខភាព​ស្ត្រី ជាពិសេស អ្នក​ដែលមាន​ផ្ទៃពោះ ឬ​អ្នក​ដែល​អាចមាន​ផ្ទៃពោះ​។​



​អាស៊ីត​ហ្វូ​លិ​ក​អាចជួយ​បង្ការ​ការ​ខូច​អា​វៈយ​វៈ​ពី​កំណើត​ធ្ងន់ធ្ងរ​ទៅលើ​ខួរក្បាល និង​ខួរឆ្អឹងខ្នង ដែល​គេ​ហៅថា Neural Tube Defects​។ វីតាមីន​នេះ​មាន​ជា​ថ្នាំ​បំប៉ន និង​ត្រូវបាន​គេ​រកឃើញ​ពី​ធម្មជាតិ​ក្នុង​បន្លែ​ពណ៌​បៃតងចាស់ ក្រូច និង​សណ្តែក​។ វា​ក៏មាន​ក្នុង​អាហារ​ដែរ​ដូចជា នំ​បុ័ង និង​ផា​ស្តា​។​

​ស្ត្រី​ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​ប្រហែល ៤០០​ម៉ៃ​ក្រូ​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​អាស៊ីត​ហ្វូ​លិ​ក ៤០០ ទៅ​៨០០​ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ​។

​លើសពី​ការការពារ​កុំ​ឲ្យ​កូន​កើតមក​ខូច​អវៈយវៈ អាស៊ីត​ហ្វូ​លិ​ក​ជួយ​បង្ការ​ជំងឺ​កង្វះ​គ្រាប់​ឈាម ដែល​វា​ជា​បញ្ហា​ញឹកញាប់​បំផុត​មួយ​លើ​ស្ត្រី​វ័យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com