ខ្មែរ​ក្រហម
ជាតិ
អតីត​អ្នកទោស​គុក​ទួលស្លែង​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជា​ធារ​ណៈ
25, May 2013 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ជុំ ម៉ី និង​ជនរងគ្រោះ​មួយចំនួនទៀត​ដែល​រួចផុត​អាយុជីវិត​ពី​របប​ខ្មែរក្រហម បាន​ជួបជុំគ្នា​នៅ​សារមន្ទី​ទួលស្លែង​នា​ព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ នេះ ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រឆាំងនឹង​ការលើកឡើង​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បាន​ថ្លែងថា «គុក​ទួលស្លែង​ជា​សិប្បនិម្មិត» ដែល​រៀបចំ​ដោយ​វៀតណាម។




សម្រាប់​លោក ជុំ ម៉ី ដែលជា​សាក្សីរ​ស់ម្នាក់ សម្តី​របស់លោក កឹម សុខា កាលពី​ថ្ងៃទី១៨ ខែឧសភា កន្លងមក គឺ​មិនអាច​ទទួលយក​បានឡើយ ដោយ​លោក​ទាមទារ​ឲ្យ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​សុំទោស​ជា​សារ​ធារ​ណៈ​ចំពោះ​ជនរងគ្រោះ​នៅក្នុង​សារមន្ទីរ​ទួលស្លែង។

លោក​បាន​បន្តថា លោក​មានការ​ឈឺចាប់​ណាស់​ចំពោះ​ការនិយាយ​ជា​សាធារណៈ​របស់ លោក កឹម សុខា ដែល​បាន​និយាយថា «គុក​ទួលស្លែង ជា​កន្លែង​សិប្ប​និមិត្ត» ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​ឆាកល្ខោន​ដែល​យួន​កុ​ម្មុយ​និ​ស្ត​បានរៀបចំ​ទុក។ លោក​បាន​លើកឡើងថា នេះ​ជា​សំដី​បែប​មាក់ងាយ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ជាពិសេស​អ្នកស្លាប់​នៅក្នុង​គុក​ទួលស្លែង​នេះ​តែម្តង។


បើតាម​បុរស​វ័យ៨៣ឆ្នាំ​រូបនេះ ប្រជាពលរដ្ឋ​ដែលជា​ជនរងគ្រោះ កំណត់ពេល១០ថ្ងៃ ដើម្បី​ឲ្យ​លោក កឹម សុខា ធ្វើការ​សុំទោស​ជា​សាធារណៈ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹងធ្វើ​បាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក កឹម សុខា ផ្ទាល់​តែម្តង៕



© រក្សាសិទ្ធិដោយ thmeythmey.com