បទយកការណ៍ / បទសម្ភាសន៍
ភាសាវិទូបារាំងលោក Sylvain ចេះ១០ភាសា ក្នុងនោះ មានភាសាខ្មែរ ព្នង និង សំស្ក្រឹត
×
ភ្នំពេញ៖
លោក Sylvain Vogel គឺជាភាសាវិទូមួយរូបដែលល្បីល្បាញក្នុងចំណោមនិស្សិតអក្សរសាស្ត្របារាំង និងក្នុងចំណោមអ្នកភាសាវិទ្យានៅក្នុងប្រទេសកម្ពុជា។ លោកបានចំណាយពេលរបស់លោកជាង២០ឆ្នាំដើម្បីសិក្សា និងបង្រៀន នៅក្នុងប្រទេសកម្ពុជា។ ជនជាតិបារាំងរូបនេះចេះ១០ភាសា ក្នុងនោះ លោកចេះភាសាខ្មែរ ព្នង និងសំស្ក្រឹត ច្បាស់លាស់។ ក្រៅពីភាសាខ្មែរ ព្នង និងសំស្ក្រឹត, លោកចេះភាសាបារាំង អង់គ្លេស អាល្លឺម៉ង់ និងភាសាមួយចំនួនផ្សេងទៀត។ លោក Sylvain Vogel បដិសេធទៅនឹងគំនិតរបស់ពលរដ្ឋខ្មែរមួយចំនួនដែលថា រៀនភាសាបរទេសច្រើនក្នុងពេលតែមួយគ្នានាំឲ្យឆ្កួត។ តាមពិតទៅ, បើយោងតាមលោក Sylvain Vogel, រៀនភាសាបរទេសកាន់តែច្រើននាំឲ្យបុគ្គលនោះ កាន់តែឆ្លាត។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ និងលោក Sylvain Vogel ភាសាវិទូដូចតទៅ៖
សំឡេងសម្ភាសជាភាសាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com