កីឡាជាតិ
ជាតិ
សម្តេច ទៀ បាញ់ ប្រាប់​មន្ត្រី​ប្រើប្រាស់​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ​និង​ស្របតាម​ផែនការ​ហិរញ្ញវត្ថុ​
28, Apr 2018 , 4:59 pm        
រូបភាព
សម្តេច ទៀ បាញ់ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅវិមានសន្តិភាព
សម្តេច ទៀ បាញ់ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅវិមានសន្តិភាព
ដោយ:
​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​ហៅ​កាត់​ថា​«CAMSOC»​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​ខ្លួន ប្រើប្រាស់​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ​និង​ស្របតាម​ផែនការ​ហិរញ្ញវត្ថុ​។ ទន្ទឹមនឹងនេះ សម្តេច ក៏​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ស្វែងរក​ថវិកា​បន្ថែម​ពី​វិស័យ​ឯកជន សម្រាប់​ទ្រទ្រង់​ដំណើរការ​គណៈកម្មាធិកា​រ​ជាតិ​នេះ​ផងដែរ​។



​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ លើកដំបូង​នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​២៦ មេសា សម្តេច ទៀ បាញ់ ប្រធាន CAMSOC បាន​ក្រើនរំលឹក​និង​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ ប្រើប្រាស់​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​ស្របតាម​គោលការណ៍​ហិរញ្ញវត្ថុ ក្នុងការ​ដំណើរការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​បូកសរុប​ចុងក្រោយ​សម្តេច​ប្រធាន​(​សម្តេច ទៀ បាញ់​)​បាន​សង្កត់ធ្ងន់​ទៅលើ​ចំណុច​ទី​១ គឺ​ស្នើ​ឲ្យ​ការ​គ្រង​ថវិកា​នៃ​ការ​ដំណើរការ​នៃ CAMSOC នេះ ឲ្យ​មាន​ភាពជាក់លាក់ និង​ប្រព្រឹត្ត​ទៅតាម​គោលការណ៍​ហិរញ្ញវត្ថុ​។ ទន្ទឹមនឹង​គម្រោង​ថវិការ​រដ្ឋ សម្តេច ស្នើ​ឲ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ស្វែងរក​ថវិកា​បន្ថែម​ពី​វិស័យ​ឯកជន ក្នុងការ​ទ្រទ្រង់​ដំណើរ​រៀបចំ​មុន​ការប្រកួត​ស៊ី​ហ្គេម​មួយ​នេះ​»​។​

​ជាមួយគ្នានេះ សម្តេច ទៀ បាញ់ ក្រើនរំលឹក​ដល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា និង​អគ្គនាយកដ្ឋាន​កីឡា ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​កីឡាករ​ជម្រើសជាតិ​ឲ្យ​ខិតខំ​ជំរុញ និង​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍន៍​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ឲ្យ​កាន់​ប្រសើរឡើង​ថែមទៀត​។ ទន្ទឹមនឹងនេះ សម្តេច ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​អគ្គលេខាធិការដ្ឋាន​នៃ CAMSOC ចូលរួម​ហស​ការ តាមដាន​វាយតម្លៃ និង​ធ្វើ​របាយការណ៍​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងន័យ​ជួយ​អភិវឌ្ឍន៍​ធនធាន​ប្រកបដោយ​ប្រសិទ្ធ​ផល​។


លោក វ៉ាត់​ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងក្នុងកិច្ចប្រជុំនៅវិមានសន្តិភាព

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា​៖«​សម្តេច ទៀ បាញ់ បាន​ជំរុញ​ឲ្យ​អគ្គលេខាធិការដ្ឋាន​នៃ CAMSOC រៀបចំ​ការងារ​យន្តកា​រ​សម្របសម្រួល​របស់​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​។ រៀងរាល់​បី​ខែម្តង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ត្រូវ​រៀបចំ​កិច្ចប្រជុំ​របស់ខ្លួន​ឲ្យ​បាន​ទៀងទាត់ ដើម្បី​តាមដាន វាយតម្លៃ​នៃ​ដំណើរការ និង​ស្វែងរក​ដំណោះស្រាយ តាម​ផែនទី​ចង្អុលបង្ហាញ​»​។

​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដោយមាន​ការចូលរួម​ពី​សំណាក់ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​មន្ត្រី​តំណាង​ក្រសួង​អប់រំ រួមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​៕


Tag:
 វ៉ា​ត់ ចំរើន​
  ទៀ បាញ់​
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com