ជាតិ
សេដ្ឋកិច្ច
ខ្សែរថភ្លើងមួយកំណាត់ទៀតនៅភាគខាងលិច នឹងដំណើរការនៅថ្ងៃ២៩មេសាស្អែកនេះ
× បាត់ដំបង៖ ខ្សែរថភ្លើងបាត់ដំបង-សិរីសោភ័ណ ប្រវែង ៦៥គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ថ្ងៃស្អែកទី២៩ខែមេសាតទៅ។
នេះជាខ្សែរថភ្លើងភាគខាងលិចកំណាត់ទី២ហើយ បន្ទាប់ពីក្រសួងសាធារណការ ទើបនឹងដាក់ឲ្យដំណើរការបណ្ដោះអាសន្នដូចគ្នាដែរនូវរថភ្លើងពីសិរីសោភ័ណ ទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង ៤៨គីឡូម៉ែត្រ។ ហើយការដាក់ឲ្យប្រើប្រាស់ខ្សែរថភ្លើងទាំងពីរនេះ នឹងត្រូវតភ្ជាប់ទៅជា ប៉ោយប៉ែត-សិរីសោភណ្ឌ-បាត់ដំបង ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវខ្សែរថភ្លើងថ្មីនេះ ដែលនឹងប្រព្រឹត្តិនៅថ្ងៃអាទិត្យទី២៩ខែមេសា ស្អែកនេះ នៅស្ថានីយ៍រថភ្លើងសិរីសោភ័ណ។
ការចរាចរខ្សែរថភ្លើងដែលមានប្រវែង ៦៥គីឡូម៉ែត្រនេះ ត្រូវឆ្លងកាត់ស្ថានីយចំនួន ១០ ដែលរួមមាន៖ សិរីសោភ័ណ, មង្គលបូរី, ចំការចេក, ភ្នំតូច,ទួលសំរោង, ជ្រោយស្តៅ, ជណ្តើរស្វា, អូរតាគី,សៀម និងស្ថានីយបាត់ដំបង។
តាមការគ្រោងទុក រដ្ឋាភិបាលនឹងដាក់ដំណើរការខ្សែរថភ្លើងភាគខាងលិចទាំងស្រុងពីភ្នំពេញ ដល់ព្រំប្រទល់ថៃ ខណៈការតភ្ជាប់ផ្លូវដែកជាមួយថៃក៏ជិតសម្ពោធផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com