ជាតិ
សេដ្ឋកិច្ច
ខ្សែរថភ្លើងបន្តដល់ខេត្តបាត់ដំបង ដែលបើកឲ្យពលរដ្ឋជិះឥតគិតថ្លៃដល់ដំណាច់ខែកក្កដា
× បាត់ដំបង៖ ខ្សែរថភ្លើងសិរីសោភ័ណ-បាត់ដំបង ប្រវែង៦៥គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការសាកល្បងចាប់ពីថ្ងៃ ២៩ខែមេសានេះ ដោយអនុញ្ញតឲ្យអ្នកធ្វើដំណើរជិះរថភ្លើងដោយឥតបង់កម្រៃដល់ដំណាច់ខែកក្កដាឆ្នាំនេះ។
នេះជាការតភ្ជាប់ខ្សែរថភ្លើងជាកំណាត់ៗ ដោយដេញពីប៉ោយប៉ែត មកសិរីសោភ័ណ ហើយឥឡូវមកដល់ខេត្តបាត់ដំបង មុននឹងបន្តដល់ខេត្តពោធិ៍សាត់នៅខែក្រោយ។ រដ្ឋាភិបាលមានផែនការដាក់ឲ្យដំណើរការរថភ្លើងពីភ្នំពេញ ទៅប៉ោយប៉ែត មុនដំណាច់ឆ្នាំនេះ និងឈានទៅតភ្ជាប់ផ្លូវដែកជាមួយប្រទេសថៃ ក្នុងពេលឆាប់ខាងមុខផងដែរ។
ការធ្វើដំណើរលើផ្លូវដែកពីប៉ោយប៉ែត ទៅបាត់ដំបង ប្រវែង ១០៣គីឡូម៉ែត្រ ត្រូវឆ្លងកាត់ស្ថានីយ៍ចំនួន១៥ រួមមាន ស្ថានីយប៉ោយប៉ែត, កូប, សូភី, សាលាសំរោង, ទឹកថ្លា, សិរីសោភ័ណ, មង្គលបូរី, ចំការចេក, ភ្នំតូច, ទួលសំរោង, ជ្រោយស្តៅ, ជណ្តើរស្វា, អូរតាគី, សៀម និងស្ថានីយបាត់ដំបង៕
© រក្សាសិទ្ធិដោយ thmeythmey.com