កីឡាអន្តរជាតិ
អន្តរជាតិ
Salah ឈ្នះ​ពាន របស់​សមាគម​អ្នកសរសេរ​ព័ត៌មាន​កីឡា​អាជីព FWA ប្រចាំឆ្នាំ​២០១៨
01, May 2018 , 5:40 pm        
រូបភាព
Salah ក្លាយជានិមិត្តរូប​របស់ពលរដ្ឋអេហ្ស៊ីប។ រូបថត AFP
Salah ក្លាយជានិមិត្តរូប​របស់ពលរដ្ឋអេហ្ស៊ីប។ រូបថត AFP
Mohamed Salah ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Liverpool ឈ្នះ​ពានរង្វាន់ FWA of the Year របស់​សមាគម​អ្នកសរសេរ​ព័ត៌មាន​កីឡា​អាជីព Football Writers' Association Footballer ប្រចាំ​រដូវ​កាល ២០១៧-២០១៨​។​



Salah បាន​ក្លាយជា​ម្ចាស់​ពាន FWA of the Year ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​សំឡេងឆ្នោត​លើស​គូប្រជែង Kevin De Bruyne ខ្សែបម្រើ​របស់ Manchester City ពី​ការបោះឆ្នោត​របស់​សមាជិក​អ្នកសរសេរ​ព័ត៌មាន​កីឡា​អាជីព (FWA) ជាង ៤០០​នាក់ ចំនួន​២០​សំឡេង ខណៈ Harry Kane ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Tottenham Hostspur បាន​លេខ​៣​។​

​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ បាន​ក្លាយជា​កីឡាករ​អាហ្វ្រិក​ទី​១ ដែល​ទទួលបាន​ពានរង្វាន់​របស់​សមាគម​អ្នកសរសេរ​ព័ត៌មាន​កីឡា​អាជីព មុនពេល​ឈ្នះ​ពាន PFA Player of the Year រួចហើយ​កាលពី​ថ្មីៗ​នេះ ក្រោយ​ផ្លាស់​មកកាន់​ទី​កដី Anfield សម្រាប់​រដូវ​កាល​ដំបូង​។​

​ខ្សែប្រយុទ្ធ​វ័យ​២៥​ឆ្នាំ បានចាប់ផ្តើម​រដូវ​កាល​ទី​១​ដ៏​អស្ចារ្យ​នៅលើ​ទឹកដី​អង់គ្លេស​នៃ​ក្របខណ្ឌ Premier League ក្រោយ​ចាក​ចេញពី Roma មក​ចូលរួម​ជាមួយ Liverpool រដូវ​កាល​នេះ និង​ជា​កីឡា​ករទី​៣​របស់​ហង្ស​ក្រហម​ដែល​ឈ្នះ FWA of the Year បន្ទាប់ពី Steven Gerrard ឈ្នះ​កាលពី​ឆ្នាំ​២០០៩ និង Luis Suarez ក្នុង​ឆ្នាំ​២០១៤៕


Tag:
 បាល់ទាត់​
  Mohamed Salah
  FWA of the Year
© រក្សាសិទ្ធិដោយ thmeythmey.com