ជាតិ
​ទូត​ជប៉ុន​នឹង​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​មរណភាព លោក តា​កាតា អតីតមន្ត្រី​អ៊ុនតាក់​
03, May 2018 , 7:59 am        
រូបភាព
​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ពិធី រំលឹក​ខួប​២៥​ឆ្នាំ នៃ​មរណភាព​របស់លោក ហារី​យូគី តា​កាតា  (Haruyuki Takata) នៅ​វត្ត​តាំង​កសាង​ខាងត្បូង រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨​។



​លោក ហារី​យូគី តា​កាតា ជា​អតីត​ម​ន្រី្ត​ប៉ូលីស​ជប៉ុន ដែល​រដ្ឋាភិបាល​ជប៉ុន​បញ្ជូនមក​កម្ពុជា  ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ជាតិ​នៅ​កម្ពុជា (​អ៊ុនតាក់​) ។ លោក តា​កាតា បានទទួល​មរណភាព ក្នុង​វ័យ​៣៣​ឆ្នាំ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩៩៣ ក្រោយ​ខ្មាន់កាំភ្លើង​មួយក្រុម​បាញ់សម្លាប់​ក្នុងអំឡុងពេល​បំពេញ​បេសកម្ម​នៅ​កម្ពុជា​។​

​ពិធី​រំលឹក​ខួប​២៥​ឆ្នាំ​នៃ​មរណភាព​មន្ត្រី​អង្គការសហប្រជាជាតិ​រូបនេះ នឹងមាន​ការចូល​រូ​ម​ពី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា តំណាង រាជរដ្ឋាភិបាល​កម្ពុជា តំណាង​សមាគមន៍​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ៕


Tag:
 ភ្នំពេញ​
  ស្ថានទូត​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com