កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្រូ Liverpool ព្រមាន​កូនក្រុម​កុំ​ឲ្យ​មាន​កំហុស​ដូច Barca ពេល​ប៉ះ Roma ជើង​ទី​២
02, May 2018 , 6:13 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
 លោក Jurgen Klopp បាន​ព្រមាន​កូនក្រុម​ថា​មិនត្រូវ​ឲ្យ Liverpool សាង​កំហុស​ដូច Barcelona និង​មិន​មើលស្រាល​ក្រុម Roma ឡើយ​សម្រាប់​ការប្រកួត​ជើង​ទី​២ វគ្គ​១/២ ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions Leageu នៅឯ​កីឡដ្ឋាន Stadio Olimpico ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែឧសភា វេលា​ម៉ោង ១៤:៥​នាទី [​ម៉ោង​នៅ​កម្ពុជា​] នោះទេ​កីឡាករ​។


 
​ម្ចាស់​ជើងឯក ៥ សម័យ​មាន​គ្រាប់​បាល់​នាំមុខ ៥-២ កាលពី​ជំនួប​ជើង​ទី​១​នៅ​ទឹកដី Anfield ដែល​នាំ​ឲ្យ​ពួកគេ​មានប្រៀប​ជាង​ក្រុម​របស់លោក Eusebio Di Francesco សម្រាប់​ជំនួប​ជើង​ទី​២​នេះ​ដើម្បី​បាន​សំបុត្រ​យន្តហោះ​ទៅ​ជួប Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​២៦ ខែឧសភា ក្នុង​ក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន​។​
 
Roma អាច​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ដោយ​ការ​វាយបក​យកឈ្នះ​ក្រុម​ខ្លាំង Barcelona រហូតដល់ ៣-០ ដ៏​មិនគួរ​ឲ្យ​ជឿ​ក្នុង​ពី​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ បើទោះបី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ នាំ​មុន ៤-១ កាលពី​ជើង​ទី​១​ក៏ដោយ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ព្រ​មា​កូនក្រុម​ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​រ៉ូម​ថា​៖«​បន្ទាប់ពី​ការប្រកួត​ជើង​ទី​១ យើង​មាន​ទន់ ៥-២​។ ប៉ុន្តែ​មាន​អ្នក​និយាយថា Roma ត្រូវការ​ឈ្នះ​តែ ៣-០ ប៉ុណ្ណោះ​ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ខ្ញុំ​មិនមែន​នៅទីនេះ​ដើម្បី​និយាយ​អ្វី​អំពី Barcelona នោះទេ​។  នៅក្នុង​ការប្រកួត​ទល់​នឹង Roma យើង​បាន​ត្រៀម​រួចរាល់​ហើយ​។ អ្នក​រាល់គ្នា​បាន​ប្រាប់​យើង​ថា​វា​ពិតជា​ពិបាក​ណាស់ តែ​វា​អាចទៅរួច​។ Barcelona ក៏​មិនបាន​គិតថា​វា​អាច​កើតឡើង​បានដែរ ដូច្នេះ​យើង​ត្រូវតែ​ប្រយ័ត្ន​ដើម្បី​ក្តី​ស្រ​ម៉ៃ​»៕
 
 

Tag:
 បាល់ទាត់​
  UEFA Champions Leageu
  Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com