ពីនេះ ពីនោះ
«​លាភ​»​ជា​ពាក្យ​ខ្មែរ ឯ​«​ហេង​»​ខ្ចី​ពី​ចិន​
05, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ «​ហេង និង​លាភ​» សុទ្ធតែ​ប្រែ​មក​ថា ជា​អ្វីមួយ​ដែល​មនុស្ស​ទទួលបាន​។ ពាក្យ​ខ្មែរ អាន​ថា «​លាភ​»​។ ចំណែក​ពាក្យ «​ហេង​» ជា​ពាក្យ​កម្ចី​ពី​ចិន​។ ប៉ុន្តែ​គេ​អាច​ប្រើ​បាន​មួយណា​ក៏បាន​ដែរ គឺ​ត្រឹមត្រូវ​ដូចគ្នា​។



​គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ពីរ​ប្រភេទ ដែល​ប្រើពាក្យ​ទាំងពីរ​នេះ​ផ្សេងគ្នា​។ នៅពេល​គេ​ទទួលបាន​អ្វីដែល​គាប់ចិត្ត មាន​ពលរដ្ឋ​ខ្មែរ តែងតែ​និយាយថា មាន​លាភ​។ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែលមាន​សែស្រឡាយ​ចិន ភាគច្រើន​សំដៅយក​ពាក្យ «​ហេង​» សម្គាល់​លើ របស់​ដែល​គេ​ទទួលបាន​។

​បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ «​ហេង​» ជា​អ្វីដែល​ចម្រើន​, មានជោគ​, សមប្រកប​, មានជោគ​។ ចំណែក​ពាក្យ «​លាភ​» ជា​ដំណើរការបាន​, អ្វីដែល​ទទួលបាន​, ចំណេញ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com