កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បង្ហើប​ប្រាប់​មិត្តភក្តិ​ថា នៅតែ​ស្រលាញ់ Ex នាង Irina
03, May 2018 , 8:59 pm        
រូបភាព
Ronaldo និង Irina កាលពីមិនទាន់ចែកផ្លូវគ្នា
Ronaldo និង Irina កាលពីមិនទាន់ចែកផ្លូវគ្នា
Cristiano Ronaldo កីឡាករ​ឆ្នើម​របស់ Real Madrid បាន​ប្រាប់​មិត្តភក្តិ​របស់ខ្លួន​ថា នៅតែ​ស្រឡាញ់​អតីត​មិត្តស្រី​គឺ​នាង Irina Shayk ដោយ​និយាយថា «​នាង​គឺជា​នារី​ម្នាក់​ដែល​បាន​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ហើយ​»​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​តារា​ម៉ូ​ឌែ​ល​សញ្ជាតិ​រុស្ស៊ី​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​នៅ​ឆ្នាំ​២០១០ ហើយក៏​ត្រូវ​បែកបាក់​គ្នា​វិញ​កាលពី​៣​ឆ្នាំមុន​។​

​បើតាម​ការផ្សាយ​របស់ The Sun មិត្តភក្តិ​របស់ Ronaldo បាន​និយាយថា​៖« Ronaldo នៅតែ​ស្រលាញ់​គេ (Irina) ទោះ​គេ​មិន​ស្រលាញ់​វិញ​ក៏ដោយ​។ គាត់​សោកស្តាយ​ពី​ការបែកបាក់ ហើយ​នៅតែ​យកចិត្តទុកដាក់​ចំពោះ​ជីវិត​របស់​នាង​ដដែល​»​។​



CR7 ដែលមាន​វ័យ​៣៣​ឆ្នាំ បាន​ប្រាប់​ពី​មូល​ហេតុដែល​ខ្លួន​ត្រូវ​ចែកផ្លូវ​ជាមួយ​នាង Irina គឺ​ដោយសារតែ​នាង​ចង់​បានកូន​មួយ​ជាមួយ​ខ្លួន តែ​ត្រូវ​រូបគេ​បដិសេធ​។ បដិសេធ ក៏​ព្រោះ​កាលនោះ អតីត​សមាជិក Manchester United មានកូន​ប្រុស​ម្នាក់​រួច​ហើយ​គឺ Cristiano Jnr ហើយ​រូបគេ​ចង់​ផ្តោត​តែ​លើ​បាល់ទាត់​មួយ​មុខ​ប៉ុណ្ណោះ​។​

​មិត្តភក្តិ Ronaldo ក៏បាន​បន្ថែមទៀតថា រូបគេ​មិនដែល​គិតថា Irina ចាក​ចេញពី​ខ្លួន​នោះទេ​។​

​យ៉ាងណាក៏ដោយ រហូតមកដល់​បច្ចុប្បន្ន​នេះ នាង Irina វ័យ ៣២​ឆ្នាំ បាន​មាន​ទំនាក់ទំនង​ជាមួយ​តារាភាពយន្ត​លោក Bradley Cooper ហើយ​ថែមទាំង​បានកូន​ស្រី​ម្នាក់​ឈ្មោះ Lea de Seine ទៀតផង​។​


Irina និងមិត្តប្រុសជាតារាភាពយន្ត Bradley Cooper រួមទាំងកូនស្រី

​ចំណែក​ម្ចាស់​ពាន Ballons d’Or ៥​សម័យ​ក៏មាន​មិត្តស្រី​ថ្មី​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៣​ឆ្នាំ​នាង Georgina Rodriguez កាលពី​ឆ្នាំ​២០១៦ ហើយ​បាន​បង្កើត​កូនស្រី​ម្នាក់​ឈ្មោះ Ronaldo Alana Martina កាលពី​ខែវិច្ឆិកា​កន្លងទៅ​។ ទារិកា Alana Martina កំពុង​រសនៅ​ជាមួយ​កូនប្រុស​ច្បង Cristiano Jnr អាយុ ៧ ឆ្នាំ​និង​កូនភ្លោះ​អាយុ ១០ ខែ Eva និង Mateo ដែល​ស្ថិតក្នុង​បន្ទុក​របស់ ខ្លួន​។​

Ronaldo ក៏បាន​និយាយ​បែប​កំប្លែង​ថា កូន​ទាំង​៤​នាក់​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ហើយ​ប្រសិនបើ​អាច​រូបគេ​នឹង​យក​ឲ្យ​បាន​៣​នាក់​ទៀត ដើម្បី​គ្រប់ ៧​នាក់​៕




Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Real Madird
  Irina Shayk
  ស្នេហា​
© រក្សាសិទ្ធិដោយ thmeythmey.com