កីឡាអន្តរជាតិ
អន្តរជាតិ
Gerrard នឹង​ក្លាយជា​អ្នកចាត់ការ​ថ្មី​របស់ Rangers
04, May 2018 , 5:36 pm        
រូបភាព
 Steven Gerrard នឹងត្រូវ​ប្រកាស​ជា​អ្នកចាត់ការ​ថ្មី​របស់ Rangers នៃ​លី​ក​កីឡាបាល់ទាត់​កំពូល​ស្កុ​តឡែ​ន​នៅ​ថ្ងៃ​សុក្រ​ទី​៤ ខែឧសភា​នេះ​។ នេះបើតាមការផ្សាយរបស់ BBC។​


​អតីត​ខ្សែបម្រើ​ក្រុម Liverpool វ័យ​៣៧​ឆ្នាំ នឹង​ជំនួស​លោក Graeme Murty ដែល​ដឹកនាំ Rangers បណ្តោះអាសន្ន ក្រោយ​ការបញ្ចប់​តំណែង​លោក Pedro Caixinha កាលពី​ខែតុលា ឆ្នាំ​២០១៧​។​
 
​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បានបង្ហាញ​ខ្លួន​ចំនួន ៧១០​លើក និង​ឈ្នះ​ពានរង្វាន់​ចំនួន ៩ អំឡុងពេល​រួមរស់​ជាមួយ Liverpool រយៈពេល​១៩ ឆ្នាំ​។​
 
​រូបគេ​ក៏បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស ១១៤​ប្រកួត​ផងដែរ និង​បាន​ដឹកនាំ​ក្រុម​តោ​កំណាច​នៅក្នុង​ការប្រកួត​សម្រាប់​ព្រឹត្តិ​ការណ៍សំខាន់ៗ​ចំនួន ៣ ក្នុងចំណោម​ការប្រកួត​ធំៗ​ទាំង​៦ ក្នុងនាម​ជា​ប្រធាន​ក្រុម​។​
 
 Gerrard បានសម្រេច​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅ​ឆ្នាំ ២០១៦ ហើយ​បាន​ចូលរួម​ជាមួយ​ក្រុមយុវជន​របស់ Liverpool នៅ​ទឹកដី Anfield បន្ទាប់ពី​បដិសេធ​សំណើក្លាយជា​អ្នកចាត់ការ​ក្លិប MK Dons នៃ​ក្របខណ្ឌ League One៕

Tag:
 បាល់ទាត់​
  Steven Gerrard
  Rangers
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com