ពីនេះ ពីនោះ
នៅក្នុង​របប​ប៉ុលពត​, តើ​ពាក្យ​«​អង្គការភ្នែកម្នាស់​» មានន័យ​ដូចម្តេច​?
07, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​ខ្មែរក្រហម​» ត្រូវបាន​ប្រើ​សំដៅ​ទៅលើ​បក្សកុម្មុយនិស្ត​កម្ពុជា​។ ប្រជាជន​កម្ពុជា​ភាគច្រើន​មិនបាន​ដឹងថា តើន​រណា​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​រយៈកាល​២​ឆ្នាំ​ដំបូង​នៃ​របប​ខ្មែរក្រហម​ឡើយ​។ មិនតែប៉ុណ្ណោះ ប្រជាជន​កម្ពុជា​ភាគច្រើន​ក៏​មិន​បានដឹង​អំពី​ការកើតមាន​បក្សកុម្មុយនិស្ត​កម្ពុជា​តាំងពី​ពេលណា​មក​ដែរ​។ ការសម្ងាត់​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​មេដឹកនាំ​ខ្មែរក្រហម​។



«​អង្គការ​»​ឬ​«​អង្គការ​ថ្នាក់លើ​» គឺជា​ពាក្យ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តំណាង​ឲ្យ​អំណាច​គ្រប់​ជាន់ថ្នាក់​របស់​កម្មាភិបាល​ខ្មែរក្រហម និង​ជា​ឪពុកម្តាយ​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​ដែល​អាច​កំណត់​ពី​អាយុជីវិត​របស់​ប្រជាជន​ទាំងអស់​។ កម្មាភិបាល​ខ្មែរក្រហម​បាន​ប្រាប់​ប្រជាជន​គ្រប់រូប​ថា អង្គការ​គឺជា «​អង្គការភ្នែកម្នាស់​»​ដែល​តែងតែ​ដឹង​អ្វីៗ​គ្រប់យ៉ាង​ពី​ប្រជាជន​។ ដូច្នេះ​ប្រជាជន​ទាំងអស់​ត្រូវតែ​ធ្វើ​អ្វីៗ​តាម​ការបញ្ជា​របស់​ខ្មែរក្រហម​។​
 
(​ដកស្រង់​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com