ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មានថា គេង​យប់​ជ្រៅ បំផ្លាញ​នារី​បែបនេះ​សោះ​
07, May 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នកមាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ អ្នក​គួរតែ​កែ​ទម្លាប់​នេះ​ចោល ព្រោះ​វា​អាច​នាំ​គ្រោះថ្នាក់​ដល់​អ្នកជា​ច្រើន​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផលវិបាក​ទាំងនោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​តែង​ចូល​គេង​យប់​ជ្រៅ នោះ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដូវ​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង មក​ច្រើន ឬ​តិចជាង​មុន ហើយ​អាច​កើតមាន​អាកា​រៈ​ឈឺពោះ​ទៀតផង​។ ជាពិសេស ស្បែក​អ្នកនឹង​ប្រែជា​ងងឹត មិន​ភ្លឺ​នោះទេ​។​

2.    អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​ជំងឺ​នានា​យ៉ាង​លឿន​ជាង​នារី​ដទៃ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ត្រូវបាន​បំផ្លាញ​នៅពេលដែល​អ្នក​ចូល​គេង​យប់​ជ្រៅ​ជា​រៀងរាល់ថ្ងៃ វា​នឹង​មិនអាច​ប្រសើរឡើង​ឡើយ​នៅពេលដែល​អ្នក​មិន​កែ​ទម្លាប់​មួយ​នេះ​ចោល​។​

3.    បើ​អ្នក​មិន​ចូល​គេង​ពី​ព្រលប់ មុខ​អ្នកនឹង​ងាយ​ឡើង​មុន ភ្នែក​ក្រហម ឬ​ចេញឈាម​ច្រមុះ​ជាដើម​បើ​ធ្ងន់ធ្ងរ​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​មុខ​ប្រែជា​អាក្រក់ ទម្លាប់​មិនល្អ​មួយ​នេះ គួរតែ​បោះចោល​ឲ្យ​ឆ្ងាយ​។​

4.    អ្នកនឹង​មិនសូវ​អាច​ផ្តោតអារម្មណ៍​ទៅលើ​ការងារ​របស់​អ្នក​ឡើយ ព្រោះ​ការចងចាំ​អ្នកធ្លាក់​ចុះ​ហើយ ដោយសារតែ​ការ​គេង​យប់​ជ្រៅ​របស់​អ្នក​។ ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​អ្នក​កើតមាន​អាកា​រៈ​ឈឺក្បាល​ផងដែរ​។​

5.    ប្រសិនជា​អ្នក​មិនអាច​គេង​លក់​ស្រួល​ក្នុង​ចន្លោះ​ពី​ម៉ោង​១០​ដល់​ម៉ោង​២ នោះ​ស្បែក​អ្នកនឹង​មើល​មិន​យល់​ឡើយ មានន័យថា វា​នឹង​ប្រែជា​ស្រអាប់ មិន​ស្អាត​ដូច​ពីមុន​ឡើយ​ដោយ​ធ្វើ​ឲ្យ​អ្នកមើល​មិន​ស្គាល់​ខ្លួនឯង​នោះទេ​។​

6.    អ្នកនឹង​អាច​ប្រឈមមុខ​នឹង​អា​ការៈដែល​កើតកូន​មិនបាន មានន័យថា អ្នកនឹង​ពិបាក​មាន​ផ្ទៃពោះ​ណាស់​នៅពេលដែល​អ្នក​តែង​ចូល​គេង​យប់​ជ្រៅ​ជា​រៀងរាល់ថ្ងៃ​។ ដូចនេះ បើ​អ្នក​ចង់​ផលិត​បានកូន អ្នក​គួរតែ​ចូល​គេង​ត្រឹម​ម៉ោង​១០៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com