កីឡាអន្តរជាតិ
អន្តរជាតិ
Ferguson អាច​អង្គុយ និង​និយាយបាន​ហើយ​ក្រោយ​វះកាត់​ឈាម​ហូរ​ក្នុង​ខួរក្បាល​
08, May 2018 , 2:25 pm        
រូបភាព
​លោក Sir Alex Ferguson អាច​ងើប​អង្គុយ និង​និយាយបាន​វិញ​ហើយ​ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​ក្រោយពី​ទទួល​ការវះកាត់​សង្គ្រោះបន្ទាន់​ពី​ការ​ហូរឈាម​ចូលក្នុង​ខួរក្បាល កាលពី​ថ្ងៃទី ៥ ខែឧសភា​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​



​យ៉ាងណាក៏ដោយ អតីត​អ្នកចាត់ការ Manchester United ដែល​គេ​ចាត់ទុកថា ជា​អ្នកចាត់ការ​ជោគជ័យ​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់​អង់គ្លេស នៅតែ​ស្ថិតក្នុង​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​នៅឡើយ បើទោះបី​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​៦ ខែឧសភា​។ រហូតដល់​ថ្ងៃទី​៧ ខែឧសភា Ferguson អាច​អង្គុយ​ជជែក​លេង​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​បាន​វិញ​ហើយ​នៅឯ​មន្ទីរពេទ្យ Salford Royal Hospital​។​

        មន្ទីរពេទ្យ Salford Royal ដែលលោក Ferguson កំពុងសម្រាកព្យាបាលជំងឺ

 ​ក្រោយ​ការវះកាត់​ភ្លាមៗ​របស់​វីរបុរស​សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​៧៦​ឆ្នាំ បានធ្វើ​ឲ្យ​អ្នក​ដែល​ស្គាល់​លោក​នៅ​ជុំវិញ​ពិភពលោក​ព្រួយបារម្ភ​ពី​ស្ថានភាព​លោក​យ៉ាងខ្លាំង​។ ក្នុងនោះ មាន​អ្នកកីឡា និង​ក្លិប​កីឡា​ល្បីៗ ក៏ដូចជា​មិត្តភក្តិ បាន​ចែករំលែក​ដោយ​ផ្ញើ​សារ​បួង​សូម​ឲ្យ Ferguson ឆាប់​ជាសះស្បើយ​ឡើងវិញ​។​

 Ferguson បាន​ជួយ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន​៣៨ ក្នុង​រយៈពេល​កាន់កាប់ ២៦ រដូវ​កាល​នៅ​ទឹកដី Old Trafford ក្នុងនោះ​លើក​ពាន Premier League ១៣​ដង FA Cup ៥​លើក UEFA Champions League ២​លើក និង​ពាន​ផ្សេងៗ​ទៀត​៕

អត្ថបទទាក់ទង



 

Tag:
 បាល់ទាត់​
  Sir Alex Ferguson
  Manchester United
  ឈាម​ហូរ​ក្នុង​ខួរក្បាល
© រក្សាសិទ្ធិដោយ thmeythmey.com