ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងូតទឹក​ឲ្យ​កូន​ក្នុងពេល​៦​នេះ អាច​យក​ជីវិត​កូន​បាន​
08, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រយៈពេល​៦​ដែល​អ្នក​មិនគួរ​ងូតទឹក​ឲ្យ​កូន ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់គេ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ក្រោយ​ពេលដែល​អ្នក​ចាក់​ថ្នាំ​ការពារ​ឲ្យ​កូន​រួច អ្នក​មិនគួរ​ងូតទឹក​ឲ្យ​គេ​ភ្លាម​នោះទេ ព្រោះ​មេរោគ​អាច​ចូល​តាម​រន្ធ​ស្បែក​ត្រូវ​ទើបនឹង​ចាក់​ថ្នាំ​រួច​។ ដូចនេះ កូន​នឹង​ងាយ​ឆ្លង​ជំងឺ​នានា​ណាស់​។​

2.    បើ​កូន​ទើបតែ​ក្អួត​រួច អ្នក​មិនគួរ​ងូតទឹក​ឲ្យ​គេ​ទេ ព្រោះ​អាចធ្វើ​ឲ្យ​គេ​អាច​ក្អួត​ម្តងទៀត នៅពេលដែល​អ្នក​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​ងូតទឹក​ឲ្យ​កូន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ចំណុច​មួយ​នេះ​។​

3.    អ្នក​មិនគួរ​ងូតទឹក​ឲ្យ​កូន​នៅពេលដែល​គេ​កំពុង​ក្តៅខ្លួន និង​ក្រោយ​ពេលដែល​គេ​បញ្ចុះ​កម្តៅ​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​សុខភាព​កូន​ទ្រុឌទ្រោម​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​អាច​ងូតទឹក​ឲ្យ​គេ​បាន​ក្រោយពេល​ហួស​៤៨​ម៉ោង​។​

4.    នៅពេលដែល​ស្បែ​កកូន​របួស អ្នក​ក៏​មិនគួរ​ងូតទឹក​ឲ្យ​កូន​ដែរ ព្រោះ​នៅពេលដែល​មុខរបួស​ត្រូវ​ទឹក វា​នឹង​អាចធ្វើ​ឲ្យ​កូន​មិន​ងាយ​ជា​ឡើយ​។ ដូចនេះ អ្នក​អាច​ជូត​ខ្លួន​ឲ្យ​កូន​បាន រហូតដល់​មុខរបួស​នោះ​ជា ទើប​អាច​ត្រូវ​ទឹកបាន​។​

5.    ប្រសិនជា​អ្នក​ឲ្យ​កូនបៅ​ទើបតែ​ឆ្អែត ហើយ​អ្នកយក​គេ​ទៅ​ងូតទឹក​ភ្លាម នោះ​នឹង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​បាន ដោយ​ធ្វើ​ឲ្យ​ក្រពះ​គេ​កិន​មិនបាន​ល្អ​ឡើយ​។ ដូចនេះ អ្នក​អាច​ងូត​ឲ្យ​កូន​បាន ក្រោយ​រយៈពេល​ពីមួយ​ទៅ​ពីរ​ម៉ោង​។​

6.    នៅពេលដែល​កូន​អ្នកជា​ទារក​ដែល​កើតមុន​ខែ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​មិនគួរ​ងូតទឹក​ឲ្យ​គេ​ច្រើន​ឡើយ ព្រោះ​កូន​នៅ​មិនទាន់​លូតលាស់​បានល្អ​។ ដូចនេះ បើ​កូន​ប៉ះ​ត្រូវ​ទឹក អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​គេ​ដោយ​មិនដឹង​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com