ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​អត់ថា ពេល​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ហើយ មាន​រោគសញ្ញា​អ្វីខ្លះ​ទេ​?
09, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រហែលជា ៧៥​ភាគរយ​នៃ​អ្នក​ដែល​មិនមាន​រោគសញ្ញា​គឺ​នៅពេល​ពួកគេ​ទើបតែ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដំបូង​។ តែ​សម្រាប់ ២៥​ភាគរយ​ទៀត​គឺអាច​មាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖



•    អស់កម្លាំង​
•    មិន​ឃ្លាន​អាហារ​
•    ឈឺ​សាច់ដុំ ឬ​
•    ក្តៅខ្លួន​

​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ធ្លាប់មាន​រោគសញ្ញា​ជំងឺ​រលាក​ថ្លើម​ដូចជា ទឹកនោម​ខាប់ ភ្នែក​ទៅជា​លឿង ឬ​លាមក​ស្លេក ដែល​វា​ជា​ជំងឺ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រួចស្រាវ ឬ​ភ្លាមៗ​។ រយៈពេល​យូរៗ​ទៅ អ្នក​ដែលមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ​ប្រហែលជា​កើត​នូវ​រោគសញ្ញា​នៃ​ការ​រលាក​ថ្លើម​ដែល​បញ្ជាក់ថា ការបង្ក​រោគ​អាចមាន​ហើយ​។ មនុស្ស​ម្នាក់​ដែល​ឆ្លង​រោគ​ប្រហែលជា​ងាយ​នឹង​អស់កម្លាំង ឬ​មិនមាន​រោគសញ្ញា​អ្វី​ពិសេស​ឡើយ​។

​នៅពេល​ជំងឺ​ក្រិន​ថ្លើម​កើតឡើង​ហើយ រោគសញ្ញា​នឹង​កើនឡើង ហើយ​វា​ប្រហែលជា​មានដូចជា​៖
•    អង់ស៊ីម​ថ្លើម​ក្នុង​ឈាម​កើនឡើង​
•    អស់កម្លាំង​
•    មិន​ឃ្លាន​អាហារ​
•    ស្រក​ទម្ងន់​
•    ដោះ​បុរស​រីក​ធំ​
•    បាតដៃ​ទៅជា​ក្រហម​
•    ឈាម​ក្រ​កក​
•    សរសៃឈាម​នៅ​ស្បែក​បែកៗ​ដូច​សម្បុក​ពីងពាង​
•    ឈឺ​ក្នុង​ពោះ​
•    លាមក​ស្លេក​
•    ហូរឈាម​ពី​បំពង់​លើ​ក្រពះ​
•    ស្បែក និង​ភ្នែក​ទៅជា​លឿង​
•    វង្វេងវង្វាន់​
•    សន្លប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com