ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បំបាត់​ស្នាម​អាចម៍រុយ​ងាយៗ​
09, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ដែលមាន​ស្នាម​អាចម៍រុយ​លើ​មុខ​តែងតែ​រក​គ្រប់​វិធី​ដើម្បី​បំបាត់​វា​។​ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយចំនួន​ដើម្បី​បំបាត់​វា​។​



1.    អ្នក​អាច​ផឹកទឹក​ប៉េងប៉ោះ ឬ​ពិសារ​ប៉េងប៉ោះ​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​មាន​វិ​តា​មីន​C​ដែល​ជំនួយ​ដល់​ស្បែក​អ្នក​បាន​។​

2.    អ្នក​ក៏​អាច​បរិភោគ​បបរ​ត្រសក់​ដែរ ប៉ុន្តែ​ត្រូវ​បន្ថែម​ខ្ញី ព្រោះ​វា​អាចជួយ​អ្នក​កាត់បន្ថយ​ស្នាម​អាចម៍រុយ​ទាំងនេះ​បាន ដោយ​អ្នក​អាច​យក​ត្រ​សក់មក​ធ្វើជា​បបរ​បាន​។​

3.    អ្នក​ក៏​អាច​ផឹកទឹក​ការ៉ុត​ស្រស់​ជា​រៀងរាល់ថ្ងៃ​ដែរ ព្រោះ​វា​ជា​ប្រភព​នៃ​វិ​តា​មីន​A​ដែល​ជំនួយ​ដល់​សុខភាព​ស្បែក​អ្នក ដោយ​អ្នក​អាច​យក​ការ៉ុត​ទៅ​កិន ដើម្បី​យក​ទឹក​មក​ញ៉ាំ​បាន​។​

4.    តាមពិត​បបរមាន់​ក៏​អាចជួយ​កាត់បន្ថយ​ស្នាម​ទាំង​នេះដែរ ដូចនេះ​អ្នក​អាច​ពិសារ​ច្រើន​បាន ដើម្បី​សម្រស់​របស់​អ្នក​ឲ្យ​កាន់តែ​ស្អាត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com