កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ព្រមព្រៀង​ផ្ទាល់មាត់ ដើម្បី​ផ្ទេរ​ទៅ​ក្លិប DC United របស់​អាមេរិក​
12, May 2018 , 2:02 pm        
រូបភាព
Wayne Rooney អតីត​ខ្សែប្រយុទ្ធ Manchester United បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាគោលការណ៍ (​ផ្ទាល់មាត់​) មួយ​ដែល​អាច​ឲ្យ​រូបគេ​ចាក​ចេញពី Everton ទៅ​ចូលរួម​ជាម​ក្លិប DC United នៃ​លី​ក​កំពូល​អាមេរិក Major League Soccer នៅ​រដូវ​កាល​ក្រោយ ក្នុងតម្លៃ ១២.៥​លាន​ផោន (​ជិត​១៧​លាន​ដុល្លារ​)​។​



 BBC បាន​ផ្សាយ​ថា អ្នកតំណាង​របស់ Rooney បាន​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ចរចា​លក្ខខណ្ឌ​របស់ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ជាមួយ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ដី​ស៊ី អំពី​ការចាកចេញ​ពី​ទឹកដី Goodison Park​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្វីៗ​នៅ​មិនទាន់​ត្រូវបាន​ចុះហត្ថលេខា​នៅឡើយ​ទេ ហើយ​ភាពមិនច្បាស់លាស់​អំពី​តំណែង​លោក Sam Allardyce នៅ Everton នៅ​រដូវ​កាល​ក្រោយ ប្រហែលជា​អាច​កែប្រែ​ការចង់​ចាកចេញ​របស់​ប្រធាន​ក្រុម​រូបនេះ​វិញ​។​
 
​ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​ស្ក​គ្រាប់​វិញ​នៅ​ខែកក្កដា ឆ្នាំ​២០១៧​។​
 
១៣​រដូវ​កាលដែល Rooney បាន​ចំណាយពេល​ជាមួយ​បិសាច​ក្រហម បន្ទាប់ពី​ចាកចេញ​ពី Everton តាំងពី​វ័យ​១៨​ឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ​២០០៤ នោះ រូបគេ​បាន​ក្លាយជា​កីឡាករ​អង់គ្លេស​តែ​ម្នាក់​គត់​ដែល​អាច​ឈ្នះ​ពាន Premier League, FA Cup, League Cup, Champions League, Europa League និង FIFA Clup World Cup៕

​  
 

Tag:
 បាល់ទាត់​
  Wayne Rooney
  DC United
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com