ជាតិ
យ៉ាងហោចណាស់មនុស្ស ៥នាក់ស្លាប់ និងរបួស១នាក់ ដោយរន្ទះបាញ់នៅខេត្តកោះកុង
× កោះកុង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ចាស់ក្មេង ៥នាក់បានស្លាប់ និងរងរបួស១នាក់ ដោយសារតែរន្ទះបាញ់ នៅគ្រាមានភ្លៀងធ្លាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។ ជនរងគ្រោះស្លាប់ និងរបួស ដោយសារតែរន្ទះបាញ់នេះ រស់នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ នេះបើតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកោះកុង។
បើតាមស្នងការដ្ឋាននគរបាលខេត្តកោះកុង ករណីរន្ទះបាញ់នេះ បានបង្កឲ្យទ្រព្យសម្បត្តិមួយចំនួន ត្រូវបានខូចខាត និងសត្វចិញ្ចឹមត្រូវងាប់ផងដែរ៕
Tag:
រន្ទះបាញ់
ស្លាប់-របួស
© រក្សាសិទ្ធិដោយ thmeythmey.com