កីឡាអន្តរជាតិ
អន្តរជាតិ
Emery អះអាង​ខ្លួនឯង​ថា​ជា​គ្រូ Arsenal មុន​ការប្រកាស​ផ្លូវការ​របស់​ក្លិប​
23, May 2018 , 11:25 am        
រូបភាព
​លោក Unai Emery ដែល​កំពុង​ស្ថិតនៅក្នុង​ការពិចារណា​សម្រាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប Arsenal នៅឡើយ បានបង្ហាញ​រូបភាព​មួយ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​ដែលមាន​ពាក្យស្លោក​ថា​៖ «​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​ក្រុមគ្រួសារ Arsenal»​។ នេះ​មានន័យថា​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានប្រកាស​ដោយ​ខ្លួនឯង​ជា​អ្នកចាត់ការ​ក្រុម​ក្នុង​ក្របខណ្ឌ Premier League មុន​ការប្រកាស​របស់​ក្លិប​។​



​អតីត​អ្នកចាត់ការ​ទូទៅ Paris St-Germain រំពឹងថា​នឹងត្រូវ​បង្ហាញខ្លួន​ជា​អ្នក​ស្នង​តំណែង​លោក Arsene Wenger នៅ​សប្តាហ៍​នេះ ខណៈ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏​នេះ នៅ​មិនទាន់​បញ្ជាក់​ច្បាស់​ដែរ​ថា Emery គឺជា​គ្រូបង្វឹក​ថ្មី​នោះទេ​។​

BBC បាន​ចុះផ្សាយ​ដូច្នេះ​ថា រូបភាព​មួយ​ដែលមាន​ភ្ជាប់​រូបលោក Emery ជាមួយ​ស្លាក​សញ្ញា Arsenal ដោយ​សរសេ​ថា «​មាន​មោទនភាព​ក្នុងការ​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម Arsenal» បានបង្ហាញ​នៅ​ថ្ងៃទី​២២ ខែឧសភា​។ ប៉ុន្តែ​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​រូបភាព​នោះបាន​បង្ហាញ​ដោយ​កំហុស ឬក៏​ជា​ចេតនា​របស់​ក្រុម Hacker​។ រូបភាព​នោះ​ក៏ត្រូវ​បាន​ដកចេញ​វិញ​ពី​វេ​ប​សាយ​ផ្ទាល់​របស់ Emery ហើយ​ដែរ​។

អតីត​អ្នកចាត់ការ Sevilla វ័យ​៤៦​ឆ្នាំ បាន​ទៅ​ចូលរួម​ជាមួយ PSG កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ជួយ​ក្រុម​យក្ស​បារាំង​ឈ្នះ​ពាន​ក្នុងស្រុក​៣ ក្នុង​រដូវ​កាល​តែមួយ​។

Emery បានប្រកាស​ចាក​ចេញពី​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស​នៅពេល​បញ្ចប់​រដូវ​កាល​កន្លងទៅ ហើយ​កំពុង​ស្ថិតនៅ​ជួរមុខ​គេ​ដើម្បី​ជំនួស​តំណែង​លោក Wenger ដែល​បាន​ចាក​ចេញពី​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​ដែល​លោក​ធ្លាប់​កាន់កាប់​ជិត​២២​ឆ្នាំ​មកហើយ​៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Unai Emery
  Arsenal
  Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com