ជាតិ
មេទ័ព​កម្ពុជា យក​បញ្ហា​ភេរវកម្ម ទៅ​និយាយ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៧
01, Jun 2018 , 11:39 am        
រូបភាព
រូបពីទំព័រហ្វេសបុករបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា
រូបពីទំព័រហ្វេសបុករបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា
ដោយ:
​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច ទៀ បាញ់ ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៧ នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី នៅថ្ងៃនេះ រហូតដល់​ថ្ងៃទី​៣ ខែមិថុនា​។



​វិសាលភាព​ថ្មី​នៃ​ភេរវកម្ម និង​ការប្រឆាំង​ភេរវកម្ម គឺជា​ប្រធានបទ​១ ក្នុងចំណោម​ប្រធានបទ​ទាំង​៥ ដែល​សម្តេច ទៀ បាញ់ នឹង​លើកឡើង ក្នុង​កិច្ចប្រជុំ​នោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​។

​ប្រធានបទ​៤​ទៀត គឺ ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក និង​បញ្ហា​ប្រឈម​នៃ​សន្តិសុខ​ឥណ្ឌូ​ប៉ា​ស៊ី​ក​ហ្វិ​ក​, ការទប់ស្កាត់​វិបត្តិ​កូរ៉េខាងជើង​, ការរៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​អាស៊ី​ដែល​កំពុង​វិ​វត្ត និង​ការលេចឡើង​នូវ​របាំង​សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​តំបន់​។

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា សម្តេច ទៀ បាញ់ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​លោកស្រី Ana Birchall ឧបនាយករដ្ឋមន្ត្រី​រ៉ូ​ម៉ា​នី ផងដែរ ជុំវិញ​កិច្ចសហប្រតិបត្តិការ នៃ​ដៃគូ​យុទ្ធសាស្ត្រ​រ៉ូ​ម៉ា​នី​៕ 


Tag:
 ទៀ បាញ់​
  ភេរវកម្ម​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com