ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ បើកសវនាការ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា
05, Jun 2018 , 9:21 am        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
សភា​ស៊ើបសួរ នៃ​សាលាឧទ្ធរណ៍ កំពុងបើក​សវនាការ​អសាធារណៈ លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ លោក កឹម សុខា មិនត្រូវ​បាន​ដឹក​ឲ្យ​មក​ចូលរួម​ក្នុង​សវនាការ​នេះឡើយ​។


 
​ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី​។ ក្រុម​មេធាវី ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ដោះលែង​លោក កឹម សុខា ជា​បណ្តោះអាសន្ន​។ 
 
​បើ​​គិត​មកដល់ពេលនេះ លោក កឹម សុខា បាន​ជាប់ឃុំ​ប្រមាណ​ជា​១០​ខែ​ហើយ​។ លោក ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧៕ 
 
 

Tag:
 ​កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com