អត្ថបទពាណិជ្ជកម្ម
កុំឲ្យខាតពេល, ទៅហាង«បេប៊ីអោតឡេត»ម្តងអាចជ្រើសរើសទំនិញកុមារបានជាង១ម៉ឺនមុខ
× ភ្នំពេញ៖ បេប៊ីអោតឡេត (Baby Outlet) គឺជាហាងលក់ផលិតផលសម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះដ៏ធំជាគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានលក់ទំនិញជាង១ម៉ឺនមុខ។ ទំនិញទាំងអស់នេះ នាំចូលមកពីជាង៤០ប្រទេសជាមួយតម្លៃសមរម្យ។ មិនត្រឹមតែមានគុណភាពប៉ុណ្ណោះទេ តែទំនិញទាំងអស់ត្រូវបានទុកដាក់បានល្អតាមស្តង់ដា និងត្រឹមត្រូវតាមសីតុណ្ហភាពដែលបានកំណត់។
ជាមួយទំនិញដ៏សម្បូរបែបដែលជារួមមាន៖ ផលិតផលក្នុងស្រុក និងផលិតផលដែលនាំចូលពីបណ្តាប្រទេសជាង ៤០ ទូទាំងពិភពលោក, ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត (Baby Outlet) មានប្រភេទផលិតផលដូចជា ម្សៅទឹកដោះគោ ចំណីអាហារ ខោទឹកនោម រទេះរុញ សំលៀកបំពាក់ តុក្តតា សម្ភារក្មេងលេង និងមានផលិតផលជាច្រើនប្រភេទទៀត។
ក្រៅពីនេះ, បេប៊ីអោតឡេត ក៏មានផ្គត់ផ្គង់សម្ភារថ្នាក់រៀនគ្រប់ប្រភេទ សម្ភារក្មេងលេង Montessori និង Playground តាមសាលានានាផងដែរ។ ទំនិញសុទ្ធមិនក្លែងក្លាយ ទំនិញនាំចូលផ្ទាល់ពីរោងចក្រ និងក្រុមហ៊ុនម្ចាស់ម៉ាក។ បេប៊ីអោតឡេត ក៏ជាហាងមួយដែលលក់ទំនិញក្នុងតម្លៃធូរថ្លៃ ដែលអាចឲ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ អាចមានលទ្ធភាពទិញផលិតផលដែលមានគុណភាពខ្ពស់គ្រប់ៗគ្នា។
សូមបញ្ជាក់ថា ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត មានបីសាខា៖ សាខាទី១, សាខាទួលគោក មានទីតាំងស្ថិតនៅទល់មុខសាលាបឋមសិក្សាទួលគោក។ ទំនាក់ទំនង៖ 017 222 978។ សាខាទី២, សាខាកម្ពុជាក្រោម មានទីតាំងស្ថិននៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយមហាវិថីកម្ពុជាក្រោម។ ទំនាក់ទំនង៖ 017 886 685 និងសាខាទី៣, សាខាងវិមានឯករាជ្យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ខាងត្បូងវិមានឯរាជ្យ។ ទំនាក់ទំនង៖ 017 888 292៕
© រក្សាសិទ្ធិដោយ thmeythmey.com