ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បាយឆាគីមឈីពិសេស នៅផាកកាហ្វេល្បីឆ្ងាញ់ ញ៉ាំបោសចាន
05, Jun 2018 ,
11:13 am
រូបភាព
×
ដោយ:
ជី ដាណា
តើលោកអ្នកដឹងទេ នៅគ្រប់សាខាផាកកាហ្វេទាំង១២កន្លែង នៅក្នុងទីក្រុងភ្នំពេញ តែងតែមានមុខអាហារថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់ ប្លែកមាត់ ពីមួយខែ ទៅមួយខែ ដើម្បីបម្រើជូនអតិថិជន មិនឲ្យជិនណាយ។ សម្រាប់ខែមិថុនានេះដែរ ផាកកាហ្វេ បានចេញលក់នូវមុខអាហារថ្មីប្រចាំខែគឺ បាយឆាគីមឈីពិសេស ដែលផ្សំគ្រឿងយ៉ាងពិសេស ហើយនឹងធ្វើឲ្យលោកអ្នករំជួលចិត្តជាមួយរសជាតិថ្មីនេះ។
បើតាមការបង្ហើបឲ្យដឹង ពីផ្នែកចុងភៅប្រចាំផាកកាហ្វេ ម្ហូបថ្មីនេះ បានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ មានដូចជា សាច់បេនខេន, គីមឈីល្អលេខមាន១ផលិតដោយអនាម័យខ្ពស់, ពងមាន់កសិកម្មល្អលេខ១, សាឡាដស្រស់ៗចម្រុះគ្នា ដែលមានទឹកស៊ុបល្ង, សារ៉ាយសមុទ្រក្រៀម។ ជាពិសេសនោះ បាយដែលយកមកឆាជូនលោកអ្នក គឺជាបាយដាំពីអង្ករទន់ល្មើយ ពីខេត្តបាត់ដំបងយើង រួមទាំងការចម្អិនដោយយកចិត្តទុកដាក់ ជាមួយការលាងសម្អាតបន្លែជាមួយទឹកកម្ចាត់គីមី ព្រោះថាផាកកាហ្វេ គឺជាភោជនីយដ្ឋានប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់មួយ ដែលបម្រើជូនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ មានផាសុកភាព និងមិនប្រើប៊ីចេង។
ក្រៅពីនេះ ផាកកាហ្វេ ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការស្វែងរកផលិតផលអាហារដែលល្អសម្រាប់សុខភាព។ លោកអ្នក អាចស្វែងរករសជាតិអាហារថ្មីនេះ នៅគ្រប់សាខាផាកកាហ្វេទាំង១២ នៅក្នុងរាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ភោជនីយដ្ឋានផាកកាហ្វេសាខាអ៊ីអនម៉លសែនសុខ បានបើកដំណើរការសាកល្បង ចាប់តាំងពីថ្ងៃទី២៩ ឧសភា ២០១៨មក ដែលមានទីតាំងនៅជាន់ទី២ ទល់មុខរោងកុន Major ។ លោកអ្នកអាចរីករាយជាមួយអាហារ កាហ្វេបែបខ្មែរ បែបអ៊ីតាលី ភេសជ្ជៈ ស្រស់ៗជាច្រើនមុខ ក្នុងតម្លៃសមរម្យ និងបរិយាកាសមានផាសុកភាព។ មិនតែប៉ុណ្ណោះ គឺជាទីកន្លែងបង្កើនមិត្តភាព ដៃគូពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
15 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម