ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត
05, Jun 2018 , 6:59 pm        
រូបភាព
​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។ ការអំពាវនាវ​របស់​ព្រះអង្គ ធ្វើឡើង​តាមរយៈ​ព្រះរាជសារ ដែល​ឡាយព្រះហស្ត តាំងពី​ថ្ងៃទី​១៨ ខែឧសភា​មកម្ល៉េះ តែ​ទើបនឹង​ត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ​។


 
​ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​ក្នុង​ព្រះរាជសារ​នោះ​ថា ការបោះឆ្នោត​នាពេលខាងមុខ គឺជា​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ កុំ​​មានការ​ព្រួយបារម្ភ​ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​ការ​សម្លុត​ពី​ជនណាម្នាក់ ឬ​គណបក្ស​ណាមួយ​ឲ្យ​សោះ​។ 
 
​ព្រះមហាក្សត្រ មាន​ព្រះបន្ទូល​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាពបោះឆ្នោត ​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​មា្ន​ក់ៗ ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ និង​គណបក្ស​ណាមួយ​ដោយ​សេរី​»​។ 
 

Tag:
 បោះឆ្នោត
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com