ជាតិ
ក្រសួងបរិស្ថាន រៀបចំ​ពិព័រណ៍​គំនូរ​ពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​បរិស្ថាន​
09, Jun 2018 , 1:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន សហការ​ជាមួយ​ស្ថានទូត​នៃ​ប្រទេស​ស៊ុយអែត នឹង​រៀបចំ​ការតាំងពិព័រណ៍​គំនូរ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ ចាប់ផ្តើម​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី ១៥ ខែមិថុនា នាទី​ស្ដី​ក្រសួងបរិស្ថាន​។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ពិព័រណ៍​នេះ​រៀបចំឡើង ដើម្បី​លើកកម្ពស់​ការយល់ដឹង ស្ដីពី​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​គំនិត​ច្នៃប្រឌិត​របស់​វិចិត្រករ​បរទេស និង​វិចិត្រករ​ខ្មែរ ដល់​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ពួកគាត់​បាន​សិក្សា​ស្វែងយល់​បន្ថែម ពី​ការប្រែប្រួល​បរិស្ថាន និង​ការចូលរួម​ថែរក្សា ការពារ​លើ​បរិស្ថាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com