ជាតិ
ក្រមា​ត្បាញ​បាន​១​ពាន់​ម៉ែត្រ​ហើយ និង​នៅ​បន្ត​ត្បាញ​ទៀត​រហូតដល់​ថ្ងៃ​ប្រកាស​បញ្ចប់
09, Jun 2018 , 5:39 pm        
រូបភាព
 រូបភាពពី GoGoCambodia
រូបភាពពី GoGoCambodia
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ​យុទ្ធនាការ​ត្បាញ​ក្រមា​វែង​ជាងគេ ត្បាញ​បាន​១​ពាន់​ម៉ែត្រ​ហើយ គិត​ត្រឹម​ដើមខែ​មិថុនា​នេះ ដោយមាន​មនុស្ស​ទាំង​ក្មេង និង​ចាស់​ជិត​២​ម៉ឺន​នាក់ ចូលរួម​ត្បាញ​។ ទោះយ៉ាងណា យុទ្ធនាការ​នេះ​នៅតែ​បន្ត​ត្បាញ​រហូតដល់​វែង​ជាង​១​ពាន់​ម៉ែត្រ ដោយ​ផ្អែកលើ​ស្មារតី​ជឿថា​ខ្មែរ​ធ្វើបាន ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​មក​ចូលរួម​ត្បាញ​បន្តទៀត​។ នេះ​បើតាម​លោក សាន វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​ចលនា GoGo Cambodia ដែល​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​យុទ្ធនាការ​នេះ មិនយូរ​ទេ​នឹង​បញ្ចប់​។ នេះ​ជា​ជោគជ័យ​ខ្លាំង ដែលមាន​ការចូលរួម​ត្បាញ​ពី​មហា​គ្រួសារ​ខ្មែរ ចាប់តាំងពី​សរសៃ​ដំបូង​រហូតមកដល់​ស​រ​សៃ​១​ពាន់​ម៉ែត្រ​នេះ​»​។


​យុទ្ធនាការ​ក្រមា «​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​»​នេះ ធ្វើឡើង​ក្នុង​បំណង លើកកម្ពស់​មោទកភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​៕


លោក សាន វឌ្ឍនា ប្រធាន​​​ក្រុមការ​​ងារ​​ចលនា GoGoCambodia





Tag:
 ក្រមា​
  ជឿថា​ខ្មែរ​ធ្វើបាន​
  ១០០០​ម៉ែត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com