ខ្មែរក្រហម
ជាតិ
សហភាពអឺរ៉ុប ផ្តល់ថវិកាជិត ៤លានដុល្លារ ទៀត ដល់សាលាក្តីខ្មែរក្រហម រូបភាពបានពីហ្វេសប៊ុក សាលាក្តីខ្មែរក្រហម
× សហភាពអឺរ៉ុប (EU) បានផ្តល់ថវិកា ៣,៥លានអឺរ៉ូ (ប្រមាណជិត ៤លានដុល្លារអាមេរិក) ដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តីខ្មែរក្រហម ដើម្បីគាំទ្រដំណើរការសម្រាប់ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ជំនួយខាងលើនេះ បានបែងចែកជា២ គឺថវិកាជិត ៣លានដុល្លារ ផ្តល់ឲ្យភាគីអន្តរជាតិ និងថវិកាជាង ១លានដុល្លារទៀត ផ្តល់ឲ្យភាគីកម្ពុជា។
សហភាពអឺរ៉ុប តែងផ្តល់ជំនួយផ្នែកថវិកាដល់សាលាក្តីខ្មែរក្រហម ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២00៦មក។ បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ រហូតមកដល់ពេលនេះ ថវិកា ដែលសហភាពអឺរ៉ុប បានផ្តល់ឲ្យសាលាក្តីខ្មែរក្រហម មានជាង ២៦លានដុល្លារ៕
Tag:
សាលាក្តីខ្មែរក្រហម
សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com