FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លទ្ធផល ០-០ នាំដាណឺម៉ាកទៅវគ្គបន្តជាមួយបារាំង ខណៈប៉េរូស៊ីអូស្ត្រាលី ២-០ មុនទៅផ្ទះ បារាំង និងដាណឺម៉ាក ដឹកដៃគ្នាទៅវគ្គបន្ត។ រូបថត Getty/FIFA
× បារាំង និងដាណឺម៉ាក បានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទីសម្រាប់ការប្រកួតចុងក្រោយនៅក្នុងពូល C នៃពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ី។ លទ្ធផលស្មើ ០-០ ជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះ នាំឲ្យបារាំងរក្សាចំណាត់ថ្នាក់លេខ១លើតារាង ហើយដាណឺម៉ាក ជាប់លេខ២ ។ ដោយឡែកសម្រាប់ប៉េរូ ពួកគេត្រឡប់ទៅផ្ទះវិញជាមួយនឹងជ័យជម្នះ ២-០ លើអូស្ត្រាលី។
បារាំងដែលទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចទៅហើយនោះ បានផ្លាស់ប្តូរកីឡាករជាច្រើនក្នុងជម្រើសដំបូងរបស់ខ្លួន ដែលក្នុងនោះ Steve Mandanda ចូលលេងក្នុងដំណែងចាំទីជំនួស Hugo Lloris ខណៈ Paul Pogba និង Blaise Matuidi មិនបានចូលលេងនោះឡើយ។
នាជំនួបនេះ ដាណឺម៉ាកក៏ត្រូវការតែមួយពិន្ទុប៉ុណ្ណោះ ដូច្នេះការរក្សាបានលទ្ធផលស្មើ ០-០ គឺជាជោគជ័យរបស់ពួកគេ។ បារាំងឈរចំណាត់ថ្នាក់លេខ១ ដោយមាន៧ពិន្ទុ ខណៈដាណឺម៉ាក លេខ២មាន៥ពិន្ទុ។
សម្រាប់ការប្រកួតមួយគូទៀត ប៉េរូដែលធ្លាក់រួចទៅហើយនោះ បានយកឈ្នះអូស្ត្រាលី ២-០ មុនត្រឡប់ទៅផ្ទះវិញ។ វាក៏ជ័យជម្នះលើកដំបូងផងដែររបស់ក្រុមអាមេរិកខាងត្បូងមួយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧៨មក។
Andre Carrillo សម្រេចបានគ្រាប់ទីមួយនៅនាទី១៨ និងប្រធានក្រុម Jose Paolo Guerrero បន្ថែមគ្រាប់ទីពីរនៅនាទី៥០ ។ នេះក៏ជាកាដូដែលមិនអាចភ្លេចបានផងដែរសម្រាប់ Paolo Guerrero ដោយរូបគេមានឱកាសលេង World Cup ក្រោយតុលាការលុបការពិន័យ១៤ខែលើករណីសាធារធាតុញៀន៕
Tag:
FIFA World Cup
GroupC
© រក្សាសិទ្ធិដោយ thmeythmey.com