កីឡាអន្តរជាតិ
អន្តរជាតិ
កាត​លឿង​កំណត់​ក្រុម​ជាប់​-​ធ្លាក់​ជា​លើកដំបូង​បំផុត​នៅ World Cup
28, Jun 2018 , 11:54 pm        
រូបភាព
កីឡាករសេណេហ្គាល់ខកចិត្ត ខណៈក្រុមកីឡាករជប៉ុនអបអរក្រោយដឹងខ្លួន​ត្រូវទៅវគ្គបន្ត។ រូបថត FIFA.COM
កីឡាករសេណេហ្គាល់ខកចិត្ត ខណៈក្រុមកីឡាករជប៉ុនអបអរក្រោយដឹងខ្លួន​ត្រូវទៅវគ្គបន្ត។ រូបថត FIFA.COM
ដោយ: ថ្មីៗ
ជា​លើកដំបូង​បំផុត​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​ក្រុម​មួយ​មានប្រៀប​ជាង​ក្រុម​មួយទៀត​ដោយសារ​ពិន្ទុ Fair Play ដែល​ផ្អែកទៅលើ​ការពិន័យ​កាត​។ ជប៉ុន​តោង​ជាប់​លេខ​២​ពូ​ល H ដោយសារ​ពួកគេ​មាន​កាត​តិចជាង​សេ​ណេ​ហ្គា​ល់ ខណៈ​ពិន្ទុ និង​គ្រាប់​បាល់​របស់​ក្រុម​ទាំងពីរ​ស្មើគ្នា​។​



អត្ថបទទាក់ទង


​ជប៉ុន និង​សេ​ណេ​ហ្គា​ល់ បានបញ្ចប់​ការប្រកួត​ពូ​ល H នៃ​ពានរង្វាន់ FIFA World Cup 2018 ដោយ​ទទួលបាន​៤​ពិន្ទុ​ស្មើគ្នា សំណល់ ០ ដូចគ្នា ស៊ុត​បញ្ចូល​ទី​៤​គ្រាប់ និង​ធ្លាយ​សំណាញ់​ទី​៤​គ្រាប់​ដូចគ្នា​។ ប៉ុន្តែ​លក្ខខណ្ឌ​មានប្រៀប​ធៀប​បាន​ធ្លាក់​ទៅលើ​ជប៉ុន​។​

​នា​ការប្រកួត​៣​លើ​កន្លងមក ជប៉ុន​ទទួលបាន​កាត​លឿង​សរុប​ចំនួន​៤ ដោយ​អ្នកចាំទី Eiji Kawashima បាន​១​នា​ជ័យជម្នះ ២-១ លើ​កូ​ឡុំ​ប៊ី Takashi Inui និង Makoto Hasebe បាន​ម្នាក់​១​នា​ជំនួប​ស្មើ ២-២ ជាមួយ​សេ​ណេ​ហ្គា​ល់ ហើយ​កាត​លឿង​ទី​៤ ត្រូវបាន​ផ្តល់​ឲ្យ Tomoaki Makino នា​បរាជ័យ ១-០ ក្នុងជំនួប​ជាមួយ​ប៉ូឡូញ​តែម្តង​។​

​រីឯ​សេ​ណេ​ហ្គា​ល់ ពួកគេ​ទទួលបាន​កាត​លឿង​ដល់​ទៅ​៦​ពី​ការប្រកួត​បី​លើក​។ នា​ជ័យជម្នះ ២-១​លើ​ប៉ូឡូញ កីឡាករ​ដែល​បាន​កាត​លឿង​មាន Salif Sane និង Idrissa Gueye ហើយ​កាត​លឿង​បី​ទៀត ទទួលបាន​នា​ជំនួប​ជាមួយ​ជប៉ុន ដែល​បង្កឡើង​ដោយ Youssouf Sabaly, M’Baye Niang និង Cheikh N’Doye ហើយ M’Baye Niang បាន​កាត​លឿង​១​បន្ថែមទៀត​នា​ជំនួប​ចុងក្រោយ​ជាមួយ​កូ​ឡុំ​ប៊ី​៕




Tag:
 FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com