ពីនេះ ពីនោះ
អំពី «​ទស​, ទស់​, ទស្សន និង​ទោះ​» មានន័យ​ខុសគ្នា​យ៉ាងណា​?
30, Jun 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ មាន​សន្ទានុក្រម​សទិសសូរ​«​ទស​, ទស់​, ទស្សន និង​ទោះ​» សម្រាប់​ប្រើ​ក្នុង​សំណេរ​ខុសៗ​គ្នា​។ តើ​ពាក្យ​ទាំង​ប៉ុន្មាន​នេះ ប្រើ​ខុសគ្នា​ដូចម្តេច​?

 
«​ទស​» មានន័យ​ស្មើនឹង​ចំនួន ដប់​។ ឧទាហរណ៍​៖ យើងខ្ញុំ​បង្គំ ទ្រង់​ដោយ​ម្រាម​ទាំង​ទស​ផ្ទ​ង់​គោរព​ព្រម​ដោយ​សក្ការៈ​ទាំងគ្រប់ សូម​ឲ្យ​ឧបទ្រព​ចៀស​ចេញ​ឆ្ងាយ​។ ទស​ធម៌ ធម៌​ទាំង​១០, ទសបារមី បារមី​១០ គឺ ទាន (​ការធ្វើ​អំណោយ​), សីល (​ការរក្សា​កាយវាចា​ឲ្យ​បរិសុទ្ធ​), នេ​ក្ខ​ម្ម (​ការចេញ​ចាក​កាម គឺ​ចេញ​បួស​), បញ្ញា (​ការដឹង​ច្បាស់​សេចក្តី​ល្អ​), វីរិយ (​ការព្យាយាម​),​ខន្តី (​សេចក្តី​អត់ធន់​), សច្ច (​ការ​អធិដ្ឋាន​ឲ្យ​ឃើញជាក់ស្តែង​), មេ​តា្ត (​សេចក្តី​រាប់អាន​), ឧ​បេ​កា្ខ (​ដំណើរ​តាំងចិត្ត​ជើយ​ព្រងើយ​ដោយស្មោះ​ស្មើ​)​។ 
 
«​ទស់​» ជាការ​រារាំង ឬ​ទប់ទល់​។ ទស់ទ័ព គឺ​រាំង​មុខទ័ព​មិន​ឲ្យ​ចូលមក​។ មើលទៅ​យើង​ទស់​គេ​មិន​ឈ្នះ​ទេ​។ ទស់ទឹក​កុំ​ឲ្យ​ហូរ​(​ទប់ទឹក​មិន​ឲ្យ​ហូរ​)​។ ចំពោះ​ពាក្យ «​ទស្សន​» ជា​ដំណើរ​ការយល់ឃើញ​។ ឧទាហរណ៍​៖ ទស្សនីយភាព អ្វី​ដែលជា​គួរ​ឲ្យ​ចង់ឃើញ​,​ទស្សនវិស័យ ឳ​កាស​ដែល​មើលឃើញ​។ ចំណែក​ពាក្យ «​ទោះ​» ជា​និបាតសព្ទ មានន័យថា ទុកជា​,​បើជា​។ ទោះ​ល្អ​ក្តី ឬ​អាក្រក់​ក្តី គឺ​សុទ្ធតែជា​មនុស្ស​ដូចគ្នា​ទេ​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com