ពីនេះ ពីនោះ
«រម្យ», «រុំ» និង«រំ» មានន័យខុសគ្នា ឬដូចគ្នា?
×
ទោះបីពាក្យទាំងនេះមានតែមួយព្យាង្គ និងសូរសព្ទដូចគ្នាមែន តែមានអត្ថន័យ និងការសរសេរផ្សេងគ្នា។ វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យទាំងនេះដូចតទៅ។
«រម្យ» សំដៅលើភាពគួរឲ្យរីករាយ ជាទីគាប់ចិត្ត ពិរោះ ល្អ ដែលសម្រាប់ប្រើរួមផ្សំនឹងពាក្យមួយចំនួន ដូចជា រម្យដ្ឋាន ឬរម្យស្ថាន ដូចនឹងពាក្យ រមណីយដ្ឋាន ដែរ។ រម្យទម សមរម្យ បុរីរម្យ អភិរម្យ ជាដើម។
ដោយឡែកពាក្យ «រុំ» មានន័យថា ក្រសោបព័ទ្ធជិតជុំវិញ, ចងព័ទ្ធ, មូរព័ទ្ធ។ រុំរបួស រុំខ្សែ រុំសុំ រុំដោយជិតដិត ផ្សែងរុំ ផ្សេងកាន់, និយាយរុំៗ និយាយមិនលះ មិនស្រឡះ,តែងសេចក្តីរុំៗ តែងសេចក្តីមិនលះមិនក្បោះក្បាយ។
ចំណែកពាក្យ «រំ» ជាកិរិយាសព្ទ មានន័យថា ទទូរគ្របខ្លួនបង្ហក់កម្សួលចំហាយផ្សែងដែលស្នោរដោយថ្នាំក្តៅចេញញើស ពីសារពាង្គកាយ ដើម្បីឲ្យស្រាលខ្លួន ឲ្យស្បើយរោគ៕
© រក្សាសិទ្ធិដោយ thmeythmey.com