កីឡាជាតិ
ជាតិ
អបអរសាទរ! U19 កម្ពុជា ឈ្នះព្រុយណេ ៥-០ នាជំនួបបើកឆាកពាន AFF U19 Championship
× ក្រុមកីឡាករយុវជនជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា បានទទួលជ័យជម្នះ ៥-០ លើព្រុយណេ នាជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U19 Championship នៅកីឡដ្ឋាន Gelora Joko Samudro Stadium តំបន់ Gresik ប្រទេសឥណ្ឌួណេស៊ី បន្ទាប់ពីទីម័រខាងកើត និងមីយ៉ាន់ម៉ា បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ។
កម្ពុជារកបានគ្រាប់បាល់បញ្ចូលទីភ្លាមក្រោយប្រកួតបាន៣នាទី ហើយគ្រាប់បាល់បន្តបន្ទាប់ទៀតកើតឡើងនៅក្នុងនាទី៥៧, ៦៥, ៦៧។ នៅចុងតង់ កម្ពុជាបន្ថែមបាន២គ្រាប់ទៀត។
សម្រាប់ជំនួបបន្ទាប់ កម្ពុជាត្រូវប៉ះជាមួយម៉ាឡេស៊ី មុនពេលទីម័រខាងកើត តទល់ជាមួយព្រុយណេ៕
© រក្សាសិទ្ធិដោយ thmeythmey.com