អន្តរជាតិ
ទាហានជើងទឹក​ថៃ បង្ហាញ​វីដេអូ​ថ្មី​មួយទៀត​ពី​ក្មេងប្រុស​ទាំង​១៣​នាក់​ក្នុង​រូងភ្នំ​
04, Jul 2018 , 1:58 pm        
រូបភាព
ខ្សែ​វីដេអូ​ឃ្លី​ប​ថ្មី​មួយទៀត​ដែល​បាន​បង្ហោះ​ដោយ​ទាហានជើងទឹក​ថៃ​នៅ​ថ្ងៃទី​៤ ខែកក្កដា​បានបង្ហាញ​ពី​សកម្មភាព​របស់​កុមារ​ថៃ​១២​នាក់​រួមទាំង​ក្រូបង្វឹក​របស់​ពួកគេ​ម្នាក់ទៀត​ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ Tham Luang ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។​


 
​ក្នុង​វីដេអូ​ខ្លី​នោះបាន​បង្ហាញ​ពីស​ភាព​ក្មេងៗ​រុំ​ភួយ​កម្តៅ​ខ្លួន Foil Blankets ជាមួយនឹង​ទឹកមុខ​ញញឹម​ហើយ​បាន​លើកដៃ​សំពះ ដោយនិយាយ​ស្វាគមន៍​នៅមុខ​កាមេរ៉ា​ដែល​ក្រុម​មុជទឹក​ថៃ​ឈរ​ថត​ពួកគេ​នោះ ថា​«​សា​វាត់​ឌី​ខាប់​» និង​ប្រាប់​ពី​ឈ្មោះ​របស់​ពួកគេ​ម្នាក់​ម្តង​។



សារ​ជា​វីដេអូ​នេះ ធ្វើឡើង​ដើម្បី​យកទៅ​ទៅ​បង្ហាញ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូ​សារ​របស់​ពួកគេ​ដែល​កំពុង​រង់ចាំ​ដំណឹង​របស់​កូនៗ​នៅ​ខាងក្រៅ​រូងភ្នំ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​មកហើយ​នោះ​។​

 
 
​ក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​ត្រូវបាន​រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី​២ ខែកក្កដា ក្រោយ​ក្រុម​សង្គ្រោះ​ចំណាយពេល​ជាង​២២០​ម៉ោង​ដើម្បី​ស្វែងរក​។​ក្រៅពី​កងទ័ពជើងទឹក​ថៃ ទាហាន​អាមេរិក ទាហាន​អូស្ត្រាលី អ្នកជំនាញ​រូងភ្នំ​អង់គ្លេស និង​ក្រុម​សង្គ្រោះ​ជីវិត​របស់​ចិន​ក៏​ស្ថិតក្នុង​ប្រតិបត្តិការ​នោះដែរ​។​
 
​បច្ចុប្បន្ន​ក្មេងៗ​ទាំងនោះ កំពុងផ្តល់​ការ​បំប៉ន តាមរយៈ​ចំនីអាហារ​ប៉ូវ​កំលាំង​ង​រួមទាំង​ជែ​ល​សម្រាប់​បរិភោគ​ដែលមាន​កាឡូរី​ខ្ពស់ និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​។ ខណៈ​ទឹក​អាច​នឹង​បន្ត​កើនឡើង​ថែមទៀត ពួកគេ​ក៏ត្រូវ​បានទទួល​ការហ្វឹកហាត់​ជ្រមុជ​ទឹក​ដោយ​បំពាក់​អ៊ុក​ស៊ី​សែន​ដើម្បី​ចាកចេញ​ពី​រូងភ្នំ​នោះ​៕
 

Tag:
 ​ក្មេង​)ប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com