កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូ​អាស៊ី ទម្លាក់​ម្ចាស់ផ្ទះ​រុស្ស៊ី ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​
08, Jul 2018 , 7:27 am        
រូបភាព
អ្នកគាំទ្រក្រូអាស៊ី (ខាងឆ្វេង) និងអ្នកគាំទ្ររុស្ស៊ី មានទឹកមុខផ្សេងគ្នាក្រោយបញ្ចប់ការប្រកួត។ រូបថត AFP
អ្នកគាំទ្រក្រូអាស៊ី (ខាងឆ្វេង) និងអ្នកគាំទ្ររុស្ស៊ី មានទឹកមុខផ្សេងគ្នាក្រោយបញ្ចប់ការប្រកួត។ រូបថត AFP
ដោយ: ថ្មីៗ
​ដំណើរ​របស់​ម្ចាស់ផ្ទះ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018  បាន​ដល់ទី​បញ្ចប់​ហើយ បន្ទាប់ពី​ពួកគេ​ចាញ់​ក្រូ​អាស៊ី ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ៤-៣ ខណៈ​ការប្រកួត​១២០​នាទី បញ្ចប់​ក្នុង​លទ្ធផល ២-២ ដ៏​តឹងតែង នៅ Fisht Stadium ។ ក្រូ​អាស៊ី ត្រូវ​ឡើង​បន្តទៅ​ជួប​អង់គ្លេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។



អត្ថបទទាក់ទង

Denis Cheryshev រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ម្ចាស់ផ្ទះ​នៅ​នាទី​៣១ ហើយ​៦​នាទី​មុន​បញ្ចប់​តង់​ទីមួយ Andrej Kramaric តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ​។ តង់​ទី​ពីរ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រកួត​ដំណើរការ​រហូតដល់​១២០​នាទី​។ នៅ​នាទី​១០១ Domagoj Vida ជួយ​ឲ្យ​ក្រូ​អាស៊ី​នាំមុខ​វិញ ប៉ុន្តែ Mario Fernandes តាម​ស្មើ​សម្រាប់​រុស្ស៊ី​នៅ​នាទី​១១៥​។​

​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី កាត់សេចក្តី ក្រូ​អាស៊ី ឈ្នះ ៤-៣ ។ Marcelo Bronzovic, Luka Modric, Domagoj Vida និង Ivan Rakitic សម្រេច​ផល​ឲ្យ​ក្រុម​ភ្ញៀវ ដោយ​មានតែ ការទា​ត់របស់ Mateo Kovacic ប៉ុណ្ណោះ​ដែល​ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី Igor Akinfeev​។ ការទា​ត់របស់​ម្ចាស់ផ្ទះ​រុស្ស៊ី​វិញ ៣​គ្រាប់​ជោគជ័យ​សម្រេច​ដោយ Alan Dzagoev, Sergei Ignashevic និង Daler Kyzyaev រីឯ​ការទា​ត់របស់ Fedor Smolov ត្រូវបាន​រារាំង​ដោយ Danijel Subasic និង​ការទា​ត់របស់ Mario Fernandes ខុស​គោលដៅ​។​



ក្រូ​អាស៊ី ឡើងទៅ​ប៉ះ​អង់គ្លេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដូច​កាលពី​ឆ្នាំ​១៩៩៨ ដែល​នៅ​កាលណោះ​ពួកគេ​បាន​ចាញ់​ម្ចាស់ផ្ទះ​បារាំង​៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com