អត្ថបទពាណិជ្ជកម្ម
មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង រកឃើញអ្នកឈ្នះហើយ
× បន្ទាប់ពីកម្មវិធី «មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង» បានបព្ចាប់ ពេលនេះក្រុមហ៊ុនសាមសុងបានចាប់រង្វាន់ស្វែងរកម្ចាស់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់ ១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត ពីកម្មវិធីនេះ នៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា ឡាវ បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនដែលភ្លេចទេ រឿងលើកទឹកចិត្ត និងការផ្ដល់ជូនពិសេសៗផ្សេងៗបន្ថែមទៀតដល់អតិថិជននោះទេ ក្រៅតែពីផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់អតិថិជនក្រុមហ៊ុន។ លោក Seungho Choi បញ្ជាក់ដូច្នេះ៖«ការផ្ដល់ជូននេះ ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលសាមសុង និងដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា រវាងក្រុមហ៊ុនសាមសុង និងអតិថិជនផងដែរ។ យើងនឹងបន្តនាំមកនូវកម្មវិធីពិសេសៗជាច្រើនទៀត សម្រាប់អតិថិជន ដែលតែងតែបន្តគាំទ្រផលិតផលសាមសុង»។
កញ្ញា មាន សូនីតា ជាតំណាងឲ្យផលិតផលសាមសុង ក៏បានផ្ដល់កិត្តិយសចាប់រង្វាន់ក្នុងកម្មវិធី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖« ពេលនិយាយ ឬឮឈ្មោះសាមសុង កញ្ញា នឹកឃើញដល់គុណភាព បច្ចេកទេសទំនើប និងភាពសប្បាយរីករាយ ព្រោះសាមសុងតែងតែនាំមកនូវកម្មវិធីពិសេសៗសម្រាប់អតិថិជនមិនដែលដាច់ឡើយ»។
ដោយឡែកនៅពេលចាប់សន្លឹកឆ្នោត កញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍រំភើបជំនួសអតិថិជន ដែលត្រូវរង្វាន់ទៅទៀត។ កញ្ញា មាន សូនីតា បញ្ជាក់ថា៖«ការចាប់ឆ្នោតនេះ ធ្វើឡើងដោយសុក្រិត និងពឹងលើសំណាង ព្រោះយើងធ្វើការចាប់ដោយជ្រាវសន្លឹកឆ្នោត ហើយបោះឡើងទើបចាប់ គឺចាប់បានអ្នកណា សំណាងនឹងបានទៅអ្នកនោះ»។
សូមរំលឹកថា ប្រូម៉ូសិនពិសេសពីម៉ាស៊ីនត្រជាក់សាមសុង បានចាប់ផ្ដើមពីថ្ងៃទី១១ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ជាមួយលក្ខខណ្ឌងាយៗ ដោយរាល់ការជាវម៉ាស៊ីនត្រជាក់សាមសុងមួយគ្រឿង នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត។ ចំពោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំ ក្រុមហ៊ុនក៏បានផ្តល់រង្វាន់លើកទឹកចិត្ត មានដូចជា មួកសុវត្តិភាពចំនួន១៥០រង្វាន់, អាវធំសាមសុង១០០រង្វាន់ និងកាបូបសាមសុង៥០រង្វាន់ផងដែរ។
ក្រោយបញ្ចប់ការផ្ដល់ជូននេះ ក្រុមហ៊ុនបានសន្យានឹងនាំមកនូវកម្មវិធីពិសេសថ្មីៗជាច្រើនទៀត សម្រាប់អតិថិជនក្នុងពេលឆាប់ៗខាងមុខនេះ។
មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង បានរកឃើញអ្នកដែលមានសំណាងហើយ ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលបានឈ្នះរង្វាន់៖
១/ រង្វាន់ម៉ូតូ Honda Zoomer X ១ គ្រឿងបានទៅលើឈ្មោះ Seang Toma ។
២/ រង្វាន់ទឹកកក ២គ្រឿងបានទៅលើឈ្មោះ Chor Bouleang, ឈ្មោះ Phom ។
៣/ រង្វាន់ទូរទស្សន៍ ២គ្រឿងបានទៅលើឈ្មោះ Sok Sophea និង ឈ្មោះ Sovatha ។
៤/ រង្វាន់ម៉ាស៊ីន ត្រជាក់ ១០គ្រឿងបានទៅលើឈ្មោះ Kruy Monin, Loeung Henglong
,Yong Veasna,Seoung PengHuon, Ly , Yim Sodana , Kim Nay, Chor Bouleang, Sroeun Sokheng និង ឈ្មោះ Sopheak។
គួរបញ្ជក់ដែរថា ក្រុមហ៊ុនសាមសុង នឹងប្រគល់រង្វាន់ដល់អតិថិជនដែលឈ្នះរង្វាន់ នៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុង នៅម៉ោង ២រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com