អត្ថបទពាណិជ្ជកម្ម
ការចូលរួមចែករំលែកដំណឹងល្អពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់ប្អូនប្រជាពលរដ្ឋខ្មែរ
× តាមរយៈទំព័រហ្វេសប៊ុក អេ អឹម ខេ (AMK MFI) គេឃើញមានការប្រកាសដំណឹងល្អដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺក្រុមគ្រួសារដែលមានសមាជិកឆែបមាត់ និងឆែបក្រអូមអាចមកទទួលការវះកាត់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ថ្ងៃទី ៦ ដល់១០ សីហា ២០១៨ នេះ។
ជារឿយៗ គេសង្គេតឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តែងតែចូលរួមផ្សព្វផ្សាយបន្តយ៉ាង សកម្មពីគម្រោងរបស់ស្នាមញញឹមកម្ពុជាចំពោះការវះកាត់មាត់ មាត់ឆែប និងក្រអូមឆែបជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។
ការចូលរួមផ្សព្វផ្សាយនេះ តែងតែធ្វើឡើងតាមរយៈមធ្យោបាយផ្សេង ដូចជាតាមរយៈទំព័រ ហ្វេសប៊ុក អេ អឹម ខេ និងតាមបណ្តាញសារព័ត៌មានមួយចំនួន ដែលជាដៃគូរបស់ អេ អឹម ខេ ជាដើម។ ការជួយផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់បំផុត គឺចង់ជួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបប្រទះបញ្ហាខាងលើនេះ ឲ្យមានឱកាសទទួលបានព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រដោយឥតគិតថ្លៃ។
ព័ត៌មានលម្អិត សូមទាក់ទងលេខ៖ ០២៣ ២១១ ៤០៥/ ០១២ ៦៥៥ ៧៨៦/ ០៩៦ ៨៤៦ ៦៩៩១ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com