អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​ថៃ​ហ្គ័​រ និង WWF អបអរ​ទិវា​សត្វ​ខ្លាធំ​ពិភពលោក និង​បើក​យុទ្ធនាការ «RARE STRIPES» ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ខ្លាធំ​
24, Jul 2018 , 6:30 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ បានប្រកាស​ពី​កិច្ចសហការ​ពិសេស​មួយ ជាមួយ​អង្គការ WWF និង​ម៉ាក​សម្លៀកបំពាក់ KENZO ក្នុងការ​បង្កើត​ស្នាដៃ​រចនា​ម៉ូត​សម្លៀកបំពាក់ Rare Stripes ដើម្បី​អបអរ​ទិវា Global Tiger Day (​ទិវា​សត្វ​ខ្លាំ​ធំ​ពិភពលោក​) និង​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ចំពោះ​សត្វ​ខ្លាធំ​ទាំងអស់ ដែល​ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​។​

​ចំនួន​សត្វ​ខ្លាធំ​នៅលើ​ពិភពលោក បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ កាលពី​សតវត្ស​មុន​ដោយសារតែ​ការ​បរបាញ់​សត្វព្រៃ និង​ការបំផ្លាញ​ទីជម្រក​សត្វព្រៃ​គ្មាន​ការគ្រប់គ្រង​។ បច្ចុប្បន្ន​មាននៅ​សល់​សត្វ​ខ្លាធំ​ចំនួន ៣៩០០ ក្បាល រស់នៅ​ក្នុងព្រៃ ប៉ុន្តែ​សត្វ​ខ្លាធំ​ទាំងនេះ បាន​រង​ការគំរាមកំហែង​ជា​រៀងរាល់ថ្ងៃ ដោយសារ​ការ​បរបាញ់​ខុសច្បាប់​។​



​ដើម្បី​លើកកម្ពស់​ការយល់ដឹង ការការពារ និង​ជួយសង្គ្រោះ​សត្វ​ខ្លាធំ គេ​បានរៀបចំ​បង្កើត​ស្នាដៃ​រចនា​ម៉ូត​សម្លៀកបំពាក់ Rare Stripes ជា​ផ្នែក​មួយ នៃ​កិច្ចសហការ​ជា​ដៃគូ រវាង​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដែលជា​គម្រោង​ផ្តួចផ្តើម​រយៈពេល​៦​ឆ្នាំ គាំទ្រ​ដល់​យុទ្ធនាការ TX2 ដែលជា​គោលដៅ​ពិភពលោក ដើម្បី​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ ត្រឹម​ឆ្នាំ ២០២២ ។​

​កម្ពុជា​គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ចំនួន ១៣ ដែលមាន​សត្វ​ខ្លាធំ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​បង្កើន​ទ្វេដង ចំនួន​សត្វ​ខ្លាធំ​ទូទាំង​ពិភពលោក ដោយបាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោតលើ​ការនាំយក​សត្វ​ខ្លាធំ​ចូល ទៅក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត នៃ​ប្រទេស​។​



​លោក សេង ទៀក នាយក​អង្គការ WWF មានប្រសាសន៍ថា  សត្វ​ខ្លាធំ គឺជា​សត្វ​ដ៏​អស្ចារ្យ និង​មាន ភាព​ទាក់ទាញ ហើយ​វា​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ លោក បញ្ជាក់ទៀតថា​៖«​នេះ​គឺជា​ពេលវេលា​ដែល​ត្រឹមត្រូវ​បំផុត ដែល​យើងទាំងអស់គ្នា ដែលមាន​ទាំង​ក្រុមហ៊ុនស្រា​បៀ​Tiger និង​KENZO រួមគ្នា ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​។ យើងខ្ញុំ​សូម​ឲ្យ​ទាំងអស់គ្នា​ចូលរួម ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ ហើយក៏​សូម​អំពាវនាវ​ដល់​អតិ​ថិ​ជន​ទាំងអស់ ឲ្យ​បញ្ឈប់​ការជួញដូរ​សត្វ​ខ្លាធំ និង​សាច់​សត្វព្រៃ​ជាបន្ទាន់​។​

​លោក សេង ទៀក ក៏​បំពា​វ​នាវ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការបង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ពិសេស​អ្នក​ដែល​ដាក់​អន្ទាក់​នៅក្នុង​ព្រៃ ខណៈដែល​អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ឆក់យក​ជីវិត​សត្វព្រៃ និង​កំពុង​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​សត្វព្រៃ​ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​។​

​ឆ្នាំនេះ ក្រុមហ៊ុន KENZO ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក ដោយសារ​រូប​សត្វ​ខ្លា​ជា​តំណាង​របស់​ក្រុមហ៊ុន​នេះ បានមក​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដើម្បី​គាំទ្រ​កិច្ច​អភិរក្ស​សត្វ​ខ្លាធំ​។ ស្នាដៃ​សិល្បៈ​ដំបូងបង្អស់ តាមរយៈ​ការ​បំផុសគំនិត​អំពី​រឿងរ៉ាវ​ជីវិត​សត្វ​ខ្លាធំ ចំនួន​៨​ក្បាល មកពី​ក្នុងព្រៃ នឹង​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក នៅតាម​ហាង KENZO  នៅ​ផ្សារ​ទំនើប Ginza Six នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨​នេះ​។​

​លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​យើង​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែលជា​និមិត្តសញ្ញា​ម៉ាក​យីហោ​ដ៏​ពេញនិយម​របស់​យើង​។ ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា យើង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ជាមួយ​អង្គការ WWF ម៉ាក​សម្លៀកបំពាក់ KENZO និង​សិល្បករ​ច្នៃ​ម៉ូដ​ដ៏​លេចធ្លោ​ចំនូ​ន​៤​រូប ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀកបំពាក់ Rare Stripes ពិសេស​នេះ ក្នុង​បំណង​លើកកម្ពស់​ការយល់ដឹង​ជាស​កល និង​មូលនិធិ​សម្រាប់​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​»​។​

​ដោយ​សហការ​ជាមួយ​ប្រធាន​ផ្នែក​ច្នៃ​ម៉ូដ សម្លៀកបំពាក់ KENZO គឺ​លោក Humberto Leon និង​លោកស្រី Carol Lim ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានជ្រើសរើស​សិល្បករ​ល្បីឈ្មោះ​ទូទាំង​ពិភពលោក ចំនួន​៤​រូប ដើម្បី​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ពិសេស ដែលមាន​ចំនួន​កំណត់​។ សិល្បករ​ទាំងនេះ​រួមមាន​៖ សិល្បករ​សហ​សម័យ និង​ជាងចម្លាក់​គឺ លោកស្រី Meryl Smith (​អាមេរិក​)  ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Esther Goh (​សិង្ហ​បុរី​) ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Julienne Tan (​កម្ពុជា​) និង​សិល្បករ​រូបភាព និង​ឌីជីថល​គឺ​លោក Sean Lean (​ម៉ាឡេស៊ី​)​។​


 
​មុនពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ បាន​នាំយក​ប្រធាន​ផ្នែក​ច្នៃប្រឌិត និង​សិល្បករ​៤​រូប មក​ប្រទេស​កម្ពុជា ដើម្បី​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​សត្វព្រៃ​របស់​អង្គការ WWF ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងយល់​ឲ្យ​ច្បាស់​ពី​ស្ថានភាព​របស់​សត្វ​ខ្លាធំ​។

​ស្នាដៃ​ម៉ូត​សម្លៀកបំពាក់ Rare Stripes នឹង​បង្ហាញ​វត្តមាន និង​ដាក់លក់​នៅតាម​បណ្តា​ហាង KENZO មួយចំនួន​នៅ​ទូទាំង​ពិភពលោក ចាប់ពី​ដើមខែ​សីហា​ខាងមុខនេះ​។​
​ការអបអរសាទរ​ទិវា​សត្វ​ខ្លាធំ បាន​ប្រារព្ធ​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ សាធារណជន អាច​ចូល​ទស្សនា​ពិព័រណ៍​គំនូរ​សត្វ​ខ្លាធំ ការតាំង​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូត​សំ​ម្លៀ​ក​បំពាក់ KENZO ទទួលបាន​បទពិសោធ​ន៍​អំពី​ជីវិត​សត្វ​ខ្លាធំ ជា​លក្ខណៈ​រូបភាព AR និង VR ហើយ​និង​ការធ្វើ​សមាធិ Roar និង Nature និង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​វិចិត្រករ និង​សិល្បករ​ល្បីៗ​។​



​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ពិសេស និង​កម្មវិធី​ប្រគំ​តន្ត្រី ក៏មាន​ការអញ្ជើញ​ចូលរួមសម្តែង​ពី​សំណាក់​តារា​ល្បីៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ដូចជា​កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា និង​លោក ឆន សុវណ្ណ​រាជ​។​

​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កិច្ចសហការ​រ​វា​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ និង​អង្គការ WWF ការសហការ​ជាមួយ​ក្រុមហ៊ុន KENZO និង​ស្នាដៃ​សិល្បៈ​ម៉ូត​សំ​ម្លៀ​ក​បំពាក់ Rare Stripes សូម​ចូលទៅ​កាន់​គេហទំព័រ​៖  http://www.tigerbeer.com/rarestripes/​និង #rarestripes៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com