ជាតិ
ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ មាន​កម្ពស់​ទឹក​ដល់​ទៅ​ជាង​២០​ម៉ែត្រ ដែល​ត្រូវ​ប្រយ័ត្ន​
26, Jul 2018 , 9:59 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការ​ព្យាករ​ពី​កម្ពស់​ទឹក​ប្រចាំ​ថ្ងៃទី​២៦ ខែកក្កដា ដែល​បានបញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​ស្ថានីយ​ជល​សាស្ត្រ​នីមួយៗ​។



​ស្ថានីយ​ជលសា​ស្ត្រ​ទាំងនោះ​រួមមាន ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង មាន​កម្ពស់​ទឹក​៩,៨៣​ម៉ែត្រ ដែល​កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​១០,៧០​ម៉ែត្រ​។ ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​មាន​កម្ពស់​ទឹក​២០,១៦​ម៉ែត្រ ដែល​កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​២២​ម៉ែត្រ​។ ស្ថានីយ​ទន្លេមេគង្គ​-​កំពង់ចាម មាន​កម្ពស់​ទឹក​១៣,៤១​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​១៥,២០​ម៉ែត្រ​។

​ស្ថានីយ​បាសាក់​-​ចតុមុខ មាន​កម្ពស់​ទឹក​៧,៩០​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​១០,៥០​ម៉ែត្រ​។ ស្ថានីយ​មេគង្គ​-​អ្នក​លឿង​មាន​កម្ពស់​ទឹក​៥,៦៦​ម៉ែត្រ កម្រិត​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​៧,៥០​ម៉ែត្រ​។  ស្ថានីយ​បាសាក់​-​កោះ​ខែ មាន​កម្ពស់​ទឹក​៦,៨៣​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​កម្ពស់​៧,៤០​ម៉ែត្រ​។ ស្ថានីយ​ទន្លេសាប -​ព្រែក​ក្តាម មាន​កម្ពស់​ទឹក​៦,៤៥​ម៉ែត្រ កម្រិត​ឲ្យ​ប្រុងប្រយ័ត្ន​នៅក្នុង​កម្ពស់​៩,៥០​ម៉ែត្រ  និង​បឹង​ទន្លេសាប​-​កំពង់​លួង មាន​កម្ពស់​ទឹក​៣,៧៨​ម៉ែត្រ​៕



Tag:
 ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com