អន្តរជាតិ
ប្រធានាធិបតី​អាមេរិក​ថា លោក​បាន​បើក​ទីផ្សារ​អឺរ៉ុប​សម្រាប់​កសិករ​អា​មេ​រិ​កាំ​ង​
27, Jul 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បានចាត់ទុក​ការចរចា​របស់លោក​ជាមួយ​លោក​Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថា ជា​ជ័យជម្នះ​ខាង​សេដ្ឋកិច្ច​មួយ​យ៉ាង​ធំ មួយថ្ងៃ​បន្ទាប់ពី​ការធ្វើ​ឲ្យ​សម្រេចការ​នូវ​ការបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ដែល​រីក​កាន់តែ​ធំ​ឡើង​ជាមួយ​អឺរ៉ុប​។​



​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​នៅឯ​ពិធី​តុមូល​ក្នុង​រដ្ឋ Iowa ថា «​យើង​ទើបតែ​បាន​បើក​ផ្សារ​អឺរ៉ុប​សម្រាប់​កសិករ​រ​បស់​យើង​។ អស់លោក អ្នក ទើប​តែមាន​ទីផ្សារ​យ៉ាង​ធំ​មួយ​»​។​

​រដ្ឋ Iowa ស្ថិតក្នុង​ចំណោម​បណ្តា​រដ្ឋ​កសិដ្ឋាន​ភាគ​កណ្តាល​ខាងលិច​ដែល​រង​ផលប៉ះពាល់​ដោយ​ការយក​ពន្ធគយ​លើ​សណ្តែកសៀង​ហើយ​និង​ផលិតផល​ផ្សេងៗ​ទៀត​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ចិន​នៅក្នុង​ការឆ្លើយតប​ដល់​ការយកពន្ធដារ​លើ​ទំនិញ​របស់​ចិន​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​

​បន្ទាប់មក​នៅថ្ងៃនោះ ប្រធានាធិបតី​ត្រាំ​មាន​គម្រោង​ធ្វើ​សុន្ទរកថា​ដ៏​សំខាន់​មួយ​ស្តីពី​ពាណិជ្ជកម្ម​នៅ​រោងចក្រ​ធ្វើ​ដែកថែប​នៅ​ទីក្រុង Granite រដ្ឋ Illinois​។​

​មានការ​សន្យា​មិន​ច្បាស់លាស់​ដើម្បី​ទិញ​សណ្តែកសៀង​យ៉ាងច្រើន​ដោយ​អឺរ៉ុប​នៅពេលដែល​ប្រធានាធិបតី​ត្រាំ​ពណ៌នា​ថា លោក​និង​លោក​Juncker កាលពី​ថ្ងៃ​ពុធ​បាន​សន្យា​បញ្ឈប់​ការយក​ពន្ធគយ​បន្ថែម​ខណៈដែល​ការចរចា​ឆ្លងកាត់​មហាសមុទ្រ Atlantic ត្រូវបាន​ធ្វើឡើង​។​

​លោក Wilbur Ross រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ដែល​បាន​ថ្លែង​ទៅកាន់​ពួក​អ្នកយកព័ត៌មាន​ក្នុងអំឡុង​នៃ​ការហោះហើរ​របស់​យន្តហោះ​ប្រធានាធិបតី Air Force One ទៅកាន់​រដ្ឋ Iowa បាន​សរសើរ​ការយក​ពន្ធគយ​លើ​អាលុយមីញ៉ូម​និង​ដែកថែប​របស់​ប្រធានាធិបតី​ត្រាំ​សម្រាប់​បំបែក​ភាពទាល់ច្រក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅឯ​សេត​វិមាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com