ជាតិ
សង្គមជាតិ
ទូរទស្សន៍បារាំង CFI នឹងបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតតាមខេត្តរបស់សារព័ត៌មាន Thmeythmey.com
× ភ្នំពេញ៖ នៅដើមខែកញ្ញាខាងមុខនេះ សាស្ត្រាចារ្យសារព័ត៌មានដ៏ល្បីតំណាងឲ្យទូរទស្សន៍បារាំង Canal France International (CFI) នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតតាមខេត្តរបស់សារព័ត៌មាន Thmeythmey.com នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសារៈសំខាន់លើរបៀបសរសេរ និងរបៀបធ្វើសេចក្តីរាយការណ៍អំពីវិស័យកសិកម្ម បរិស្ថាន ទេសចរណ៍ និងជំនួញខ្នាតតូចនៅតាមបណ្តាខេត្តក្រុងទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមដែលជាអ្នកសារព័ត៌មានវ័យក្មេងជិត១០នាក់មកពីតាមបណ្តាខេត្ត នឹងចូលរួមសិក្សារយៈពេល១សប្តាហ៍ពេញនៅរាជធានីភ្នំពេញ។ នៅក្នុងវគ្គសិក្សានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពីរបៀបសរសេរសម្រាប់សារព័ត៌មានសរសេរ, សម្រាប់វិទ្យុ និងសម្រាប់ទូរទស្សន៍។
ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com គ្រោងនឹងផលិតព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្មនៅតាមជនបទនៃប្រទេសកម្ពុជា និងព័ត៌មានផលិតផលអត្តសញ្ញាណដទៃទៀតនៅតាមបណ្តាខេត្តនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងចាប់ផ្តើមដាក់ឲ្យដំណើរនៅដើមខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ។ ទូរទស្សន៍បារាំង Canal France International (CFI) គឺជាទូរទស្សន៍ដ៏ធំ និងដ៏ល្បីមួយក្នុងចំណោមទូរទស្សន៍ល្បីនៅក្នុងប្រទេសបារាំង។
ផលិតដំណឹងទាក់ទងនឹងផលិតផលកសិកម្ម និងផលិតផលអត្តសញ្ញាណដទៃទៀតនៃខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាបេសសកម្មថ្មីៗរបស់សារព័ត៌មានThmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development។
សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើសេចក្តីរាយការណ៍ច្រើនទាក់ទងទៅនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមបណ្តាខេត្តនានាដែលមានគំនិតច្នៃប្រឌិតផលិតផលខ្មែរថ្មីៗ ឬមានគម្រោងជំរុញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ គម្រោងនេះមានឈ្មោះថា Rural Networks។
ការជួយជំរុញការសរសេររបស់សារព័ត៌មាន Thmeythmey.com ក្រោមការគាំទ្រ និងសហការដោយ ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងនឹងរួមចំណែកជំរុញជំនួញខ្នាតតូចទាំងឡាយនៅតាមបណ្តាខេត្តឲ្យទទួលបានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for IOS : https://apple.co/2ub9pdj and Android : http://bit.ly/2KSe1MB
© រក្សាសិទ្ធិដោយ thmeythmey.com