អន្តរជាតិ
​បច្ចេកវិទ្យា
កូរ៉េខាងជើង​មាន​ស្មា​ត​ហ្វូ​ន​៥​ម៉ូ​ដែល ប៉ុន្តែ​ភាគច្រើន​មិនអាច​ភ្ជាប់​អ៊ី​ន​ធ័​រ​ណិ​ត​បានឡើយ​
05, Aug 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
 កូរ៉េខាងជើង ក៏​ដើរ​មិន​ចេញ​ឆ្ងាយ​ពី​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​នោះដែរ ដោយ​ប្រទេស​នេះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ប៉ុន្តែ​ការប្រើប្រាស់​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ដដែល​។​

 
​គេហទំព័រ NKNews.org ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កូរ៉េខាងជើង បានបង្ហាញ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ចំនួន​៥ ដែល​បាន និង​កំពុង​ប្រើប្រាស់​នៅ​ប្រទេស​កូរ៉េខាងជើង ដោយ​ប្រភេទ​ខ្លះ​ក៏​អាច​ដំណើរការ​នៅ​ប្រទេស​ផ្សេង​ផងដែរ​។​
 
​ម៉ូ​ដែល​ទាំង​៥​នោះ មិនមាន​លក់​នៅ​ទីផ្សារ​បរទេស​នោះឡើយ​៖
១. Pyongyang Touch៖ មិនមាន​ព័ត៌មាន​ច្រើន​នោះឡើយ ប៉ុន្តែ​វា​ជា​ម៉ូ​ដែល​ដ៏​ពេញនិយម​បំផុត​របស់​យុវជន​កូរ៉េខាងជើង ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកប្រើប្រាស់​មិនអាច​ហៅ​ចេញទៅ​បរទេស ឬ​ភ្ជាប់​អ៊ី​ន​ធ័​រ​ណែ​ត បានទេ​។​
 
 
២. ម៉ូ​ដែល​ដើម​របស់ Arirang៖ ប្រភព​នានា​បាន​អះអាងថា វា​ជា​ទម្រង់​ដើម​របស់ Arirang ប៉ុន្តែ​ក្រុមហ៊ុន​មិនមាន​ការបញ្ជាក់​ច្បាស់លាស់​នោះឡើយ​។ ម៉ូ​ដែល​នេះ យក​ទម្រង់​តាម​ទូរ​សព្ទ​ចិន Uniscope U1201 ដែល​ផលិត​នៅ​ឆ្នាំ​២០១៤ ។​
 
 
៣. Jindallae 3 ឬ​ហៅថា Azalea 3៖ ជា​ស្មា​ត​ហ្វូ​ន​ថ្មី​បំផុត​នៅ​កូរ៉េខាងជើង​ដែល​ចាប់ដំណើរការ​ពី​ខែមិថុនា ឆ្នាំ​២០១៧​។ បើតាម​របាយការណ៍មួយចំនួន ម៉ូ​ដែល​ប្រភេទ​នេះ ក៏​ធ្លាប់​ចេញ Jindallae 1 និង​2 ផងដែរ​។​
 
 
៤. Arirang 171៖ ម៉ូ​ដែល​នេះ ទើបតែ​ចេញ​នៅ​ឆ្នាំ​២០១៨ ដោយសារ​ព័ត៌មាន NK News អះអាងថា ជា​ម៉ូ​ដែល​ទី​៥​របស់ Arirang​។ នៅតាម​ទីផ្សារ​នានា​នៅ​កូរ៉េខាងត្បូង មាន​ដាក់លក់​ម៉ូ​ដែល​នេះ ប៉ុន្តែ​គេ​មិនដឹង​តម្លៃពិត​ប្រាកដ​នោះឡើយ​។​
 
 
៥. Phurun Hanul H1 ឬ Blue Sky៖ វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​ផ្ទាល់​តែម្តង​។ គេ​មិនដឹង​ពី​សក្តានុពល​ច្បាស់​ពី​ម៉ូ​ដែល​នេះឡើយ ប៉ុន្តែ​មានការ​លើកឡើង​ពី​គុណភាព​ថ្ម​របស់​វា​។​
 
 
​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​ចង់​ទិញ​ទូរ​សព្ទ​ទាំងនេះ ត្រូវ​ទៅ​ទិញ​ដោយផ្ទាល់ ហើយ​ម៉ូ​ដែលជា​ច្រើន​មិនអាច​ភ្ជាប់​អ៊ី​ន​ធ័​រ​ណិ​ត ឬ​ហៅ​ចេញទៅ​ក្រៅប្រទេស​បានឡើយ ព្រោះ​រដ្ឋ​គ្រាន់តែ​ភ្ជាប់​សេវា Intranet ដើម្បី​អាច​តាមដាន​ណ្ណោះ​៕
 

 

 

 

 

 

Tag:
 ស្មា​ត​ហ្វូ​ន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com