ជាតិ
សេដ្ឋកិច្ច
ផលិតផលក្លែងក្លាយជិត៩០តោន ត្រូវបានរឹបអូស
× គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាប់បទល្មើស៤ករណី នឹងបានរឹបអូសផលិតផលក្លែងក្លាយសរុប៨៨តោន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី៦ ខែសីហា បទល្មើស៤ករណីនោះ រួមមាន ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ មានចំនួន៧តោន។
ករណីបើកទីតាំងផលិតសាច់ប៉ាតេ មានចំនួន៥តោន និងករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់មាន១៨តោន។ ករណីនាំចូលផលិតផលវេចខ្ចប់ខុសច្បាប់ ដូចជា ផលិតផលម៉ាកSaint Amand ទឹកបរិសុទ្ធម៉ាកEvain ស្រាបៀរម៉ាកCorona និងផលិតផលមួយទៀត មានចំនួន៥៨តោន៕
Tag:
ក្លែងក្លាយ
បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com