ពីនេះ ពីនោះ
«សាមញ្ញ» និង«សាមាន្យ» តើជាពាក្យដូចគ្នាដែរឬទេ?
× នៅក្នុងវចនានក្រមខ្មែរមានពាក្យដែលមានន័យដូចគ្នាជាច្រើន។ សម្រាប់ពាក្យ «សាមញ្ញ» និង«សាមាន្យ» បើគេស្តាប់ទៅប្រហែលគិតថារវាងពាក្យទាំងពីរនេះមានន័យខុសគ្នាស្រឡះ។ តាមការបញ្ជាក់ពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃ ជួន ណាត ថាពាក្យពីរនេះមានន័យដូចគ្នា។
ជាទូទៅពាក្យ «សាមញ្ញ» គេតែងតែចាត់ទុកពាក្យនេះ សំដៅលើភាពជាធម្មតា។ ដោយឡែក «សាមញ្ញ» ក៏មានន័យដូចនឹងពាក្យ សាមាន្យដែរ។ ម្យ៉ាងវិញទៀត «សាមាន្យ» ក៏មានន័យផ្សេងទៀត សម្រាប់ហៅទៅជនណាម្នាក់ដែល ប្រព្រឹត្តអំពើមិនគួប្បី។ ដូចជា ចោរឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com