អន្តរជាតិ
លោក ឌូទើតេ លែងឲ្យមានកាស៊ីណូថ្មីបន្ថែមទៀតលើទឹកដីហ្វីលីពីន
× ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា រដ្ឋាភិបាលនឹងឈប់ចេញអាជ្ញាបណ្ណសម្រាប់ការបើកកាស៊ីណូថ្មីៗនៅប្រទេសហ្វីលីពីន បន្ទាប់ពីលោកបានបណ្ដេញមន្ត្រីមូលនិធិ Nayong Pilipino ដែលបានចុះកិច្ចសន្យាជួលដីរយៈពេលវែងឲ្យក្រុមហ៊ុនកាស៊ីណូចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Rappler ។
«នឹងមិនមានកាស៊ីថ្មីៗបន្ថែមលើកាស៊ីណូដែលមានស្រាប់ទៀតនោះឡើយ»។ លោក ឌូទើតេ មានប្រសាសន៍ដូច្នេះក្នុងពិធីប្រារព្ធខួបថ្ងៃបង្កើតប៉ូលីសជាតិហ្វីលីពីន នៅថ្ងៃទី៨ ខែសីហា។
លោក ឌូទើតេ បន្ថែមដូចនេះទៀតថា៖«ខ្ញុំនឹងមិនអនុញ្ញាតអ្វីមួយ បើសិនវាជាការលេងល្បែងស៊ីសង។ ខ្ញុំមិនចូលចិត្ត។ ហើយគួរស្វែងរកធ្វើអ្វីផ្សេងដែលសប្បាយចិត្ត ជាងការភ្នាល់ល្បែង»។
ប្រធានាធិបតីហ្វីលីពីនរូបនេះ បានថ្លែងសារជុំវិញល្បែងស៊ីសងបែបនេះ បន្ទាប់ពីរូបលោកបានរម្លឹកប៉ូលីស និងសាធារណជនថា លោកបានបញ្ឈប់ការងារគណៈគ្រប់គ្រងនៃមូលនិធិ NPF ចំពោះការបង្កើតកិច្ចសន្យាជួលដីរយៈពេលវែងរហូតដល់ ៧៥ឆ្នាំក្នុងទីតាំងមូលនិធិមួយនេះ ជាមួយក្រុមហ៊ុនចិន LRPDC ៕
© រក្សាសិទ្ធិដោយ thmeythmey.com