ពីនេះ ពីនោះ
«​ហានិភ័យ​» តើ​អាច​សរសេរ​ជា​«​ហា​នី​ភ័យ​» ត្រូវ ឬ​ខុស​?
11, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពិតប្រាកដ​ណាស់​នៅក្នុង​វចនានុក្រម​ខ្មែរ មិនបាន​បញ្ជាក់ថា ពាក្យ​មួយណា គួរតែ​សរសេរ​បែបណា​ត្រូវ​នោះទេ​។ ប៉ុន្តែ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​កំណត់ឱ្យ​សាធារណជន សរសេរ ជា «​ហានិភ័យ​» វិញ ទើបត្រូវ​។



​ថ្វីដ្បិតតែ ពាក្យ «​ហានិភ័យ​»  មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ តែ​ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ប្រើប្រាស់ ទើប​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានប្រកាស​ឱ្យប្រើ​ប្រាស់ ជា​ផ្លូវការ​ថា​ពាក្យ «​ហានិភ័យ​» ដែល​មានន័យថា ហេតុ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​អាច​នាំឱ្យ​បាត់បង់ ឬ​ខូចខាត នូវ​បុរាណវត្ថុ​សិល្បៈ ប្រាសាទបុរាណ និង​ស្ថានីយ​បុរាណវិទ្យា​។
 
​ជាមួយគ្នា​ផងដែរ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​បង្កើត​ពាក្យថ្មី ជាច្រើន​ទៀត រួមមាន «​យ​ថា​គ្រោះ​»( បាតុភូត​ដែល​បង្កឱ្យមាន​បញ្ហា​ប្រឈម នាំទៅ ដល់​ការបំផ្លាញ និង​ឈានដល់​ការវិនាស​),  «​នវកម្ម​»(​ការកែប្រែ​ថ្មី ការផ្លាស់ប្តូរ​ថ្មី ការបញ្ចូល​ថ្មី ក្នុង​អ្វី ដែលមាន​ពីមុន​។​ល​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com