ជាតិ
សុខភាព
១០​ចំណុច​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺមហារីក​
20, Aug 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​មហារីក​ជា​ជំងឺ​ដ៏​សាហាវ​បំផុត​មួយ​។ បើតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺមហារីក​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​អស់ ៨,៨ លាន​នាក់​ទូទាំង​ពិភពលោក​នៅក្នុង​ឆ្នាំ ២០១៥​។  អង្គការ​សុខភាព​នេះ​បានផ្តល់​អនុសាសន៍​មួយចំនួន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺមហារីក​នេះ​សម្រាប់​មនុស្ស​គ្រប់រូប​៖


 
១.​កុំ​ជក់បារី ឬ​ប្រើប្រាស់​រាល់​ផលិត​ថ្នាំជក់​
២.​ត្រូវធ្វើ​លំនៅដ្ឋាន​របស់លោក​អ្នក​ជា​កន្លែង​គ្មាន​ផ្សែង​បារី​
៣.​បរិភោគ​អាហារ​សុខភាព​
៤.​បំបៅ​ដោះ​ក្មេង​។ វា​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​បាន​សម្រាប់​ស្ត្រី​ជា​ម្តាយ​។​
៥.​ចាក់​វ៉ា​ក់​ស៊ាំ​ង​កុមារ​ដើម្បី​ការពារ​ជំងឺ HPV (Human papilloma virus) ដែលជា​ជំងឺ​ដុះ​សាច់​។​
៦.​ចៀសវាង​ការ​នៅ​ហាលថ្ងៃ​យូរ ហើយ​ប្រើ​ឧបការ​ណ៍​ការពារ​កំដៅ​ថ្ងៃ​។​
៧.​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិយាកាស​
៨.​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​
៩.​កម្រិត​ការបរិភោគ​គ្រឿង​ស្រវឹង​
១. ចូលរួម​ក្នុង​សកម្មភាព​ត្រួតពិនិត្យ​និង​តាមដាន​មើល​រោគសញ្ញា​នៃ​ជំងឺមហារីក​ជាប្រចាំ​ដើម្បី​ការពារ​និង​ទប់ស្កាត់​ជំងឺមហារីក​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com